Pycreus polystachyos (Rottb.) Beauv. - CYPERACEAE - Monocotyledon

Basionym : Cyperus polystachyos Rottb.

ឈ្មោះទូទៅ : bunchy sedge, field sedge.

English   Français   Khmer   Lao   

ភូតគាមសាស្ត្រ ជីវសាស្ត្រ ការសិក្សាពីបាតុភូតដែលកើតឡើងតាមរដូវ បរិស្សានវិទ្យា របាយ

ភូតគាមសាស្ត្រ :

ការពិពណ៌នា : ជាតិណទេសដុះនៅលើដី  ដែលមានអាយុច្រើនឆ្នាំ ដើមមានលក្ខណៈជាគុម្ព ។
ប្ញសរបស់វាជាប្រភេទឬសស្ញែរ   មានពណ៌ ស ឬ ត្នោត  ។  
ដើមមានរាងបីជ្រុង  តាន់ គ្មានរោម ។  គ្មានខ្នាយស្ទប។
ជាប្រភេទស្លឹកទោល    មិនមែនជាប្រភេទស្លឹក ដែលមានកំពក ឬ ឆែក គ្មានទងស្លឹក  តួស្លឹកមានលក្ខណៈតូចទ្រវែង  មានប្រវែងវែងជាង ២ សង់ទីម៉ែត្រ គែមស្លឹកពេញ ចុងស្លឹកស្រួច គល់ស្លឹករិប  ទ្រនុងស្លឹកស្របគ្នា។
ជាផ្កាទ្វេរភេទ   ផ្កាមានលក្ខណៈជាក្រុមស្ថិតនៅខាងចុងនៃផ្កាឆ័ត្រ   គ្មាន ទងផ្កា   មានពណ៌លឿង ពណ៌ក្រហម ឬ ពណ៌ត្នោត មិនមានស្រទាប់ផ្កា។ 
ផ្លែ ជាប្រភេទណាត់។

ជីវសាស្ត្រ :

បន្តពូជដោយសារគ្រាប់ ។

ការសិក្សាពីបាតុភូតដែលកើតឡើងតាមរដូវ :

ការចេញផ្កា និង ផ្លែពេញមួយឆ្នាំ ។

បរិស្សានវិទ្យា :

ឃើញមាននៅតំបន់សើម  ដូចជា វាលស្មៅ ដីទំនេរ តាមដងផ្លូវ និង មាត់ទន្លេ។

របាយ :

អាមេរិកកណ្តាល និង អាហ្វ្រិកកខាងត្បូង  ឧបទ្វីបអ៊ីប៊ឺរាន  ប្រទេសអ៊ីតាលី   អាស៊ីកណ្តាល  អនុទ្វីបឥណ្ឌា   អនុទ្វីបអាស៊ី អគ្នេយ៍   ប្រទេសចិន  កូរ៉េ    ហ្វីលីពីន  ឥណ្ឌូណេស៊ី    អូស្ត្រាលី  និង  ដីកោះប៉ាស៊ីហ្វិក ។

ឯកសារយោង :
-Häfliger E., Scholz H. 1980. Grass Weeds 2. Documenta Ciba-Geigy. Switzerland.

Top of the page