Polygonum barbatum L. - POLYGONACEAE - Dicotyledon

ឈ្មោះទូទៅ : jointweed, knotgrass, smart-weed.

Habit - © Juliana PROSPERI - CIRAD 2005 - 2006 Inflorescences - © Juliana PROSPERI - CIRAD 2005 - 2006 Leaf sheath - © Juliana PROSPERI - CIRAD 2005 - 2006 Leaf sheath detail - © Juliana PROSPERI - CIRAD 2005 - 2006 Leaf - © Juliana PROSPERI - CIRAD 2005 - 2006 Pubescent leaves - © Juliana PROSPERI - CIRAD 2005 - 2006 Leaf apex acute - © Juliana PROSPERI - CIRAD 2005 - 2006 Flowers grouped in spikes - © Juliana PROSPERI - CIRAD 2005 - 2006 Flowers and fruits - © Juliana PROSPERI - CIRAD 2005 - 2006 Hollow stems - © Juliana PROSPERI - CIRAD 2005 - 2006 Stem rooting at nodes - © Juliana PROSPERI - CIRAD 2005 - 2006

English   Français   Khmer   Lao   

ភូតគាមសាស្ត្រ ជីវសាស្ត្រ ការសិក្សាពីបាតុភូតដែលកើតឡើងតាមរដូវ បរិស្សានវិទ្យា របាយ សារ”សំខាន់នៃកសិកម្ម វិធានការគីមី

ភូតគាមសាស្ត្រ :

ការពិពណ៌នា : ជាតិណទេសដុះនៅលើដី និង ដុះនៅក្នុងទឹក  ដែលមានអាយុច្រើនឆ្នាំ   ដើមដុះត្រង់    មានប្រវែងរហូតដល់ ២០០ សង់ទី ម៉ែត្រ ។ ប្រសិនបើវាដុះលូតលាស់ក្នុងទឹក ប្ញសរបស់វាដុះនៅលើផ្ទៃទឹក មានប្ញសដុះនៅលើថ្នាំង ។ 
ជាប្រភេទប្ញសស្ញែរ ប្ញសវាមានពណ៌ស ឬ ពណ៌ត្នោត  ។ 
ដើមដុះត្រង់ទៅលើ ឬ ដើមដុះលើដីពុំមានប្ញសដុះ មានរាងមូល  ប្រហោងក្នុង មានភាពក្រាស់នៅកន្លែងថ្នាំង គ្មានរោម ឬ មានរោម ។ មានខ្នាយស្ទប មានរាងដូចស្ទបស្លឹក  មានរោម ។
ស្លឹកវាទោល ជាប្រភេទស្លឹកមិនមែនមានកំពក ឬ ស្លឹកឆែក  ការតំរៀបស្លឹកមានលក្ខណៈឆ្លាស់គ្នា  មានទងស្លឹក   មានប្រវែងវែងជាង ២ សង់ទីម៉ែត្រ  មានរោមនៅលើផ្ទៃស្លឹកទាំងសងខាង មានគែមស្លឹកពេញ  ចុងស្លឹកមានរាងមូល  គល់ស្លឹកមានរាងស្រួច ឬ មូល ទ្រនុងស្លឹកមានរាងស្និត ។ 
ជាផ្កាទ្វេរភេទ   ជាផ្កាមានលក្ខណៈជាក្រុមដែលផ្តុំគ្នានៅខាងចុងនៃអេពីយេ  មានទង មានពណ៌ស ឬ ពណ៌ផ្កាឈូក  មិនឃើញស្រទាប់ផ្កា ។ 
ផ្លែណាត់។

ជីវសាស្ត្រ :

បន្តពូជដោយសារគ្រាប់ ។

ការសិក្សាពីបាតុភូតដែលកើតឡើងតាមរដូវ :

ការចេញផ្កាពេញមួយឆ្នាំ ។

បរិស្សានវិទ្យា :

ដុះនៅលើទឹកមិនស្អាតរាក់ៗ អាង កន្លែងដក់ទឹក តាមបណ្តោយលូ និង ជាទូទៅដុះផ្តុំគ្នា   ដុះនៅតំបន់ដែលមានរយៈកំពស់ ៨០០ ម៉ែត្រធៀបទៅនឹងនីវ៉ូទឹកសមុទ្រ និង នៅលើវាលស្រូវឡើងទឹក។

របាយ :

នៅតំបន់ភេនត្រូពិច និង នៅតំបន់ដែលមិនក្តៅមិនត្រជាក់។

សារ”សំខាន់នៃកសិកម្ម :

ជារុក្ខជាតិនេះមិនសូវមានផលប៉ះពាល់ដល់ដំណាំកសិកម្ម។

វិធានការគីមី :

ក្នុងដំណាក់ជា កូនដើមតូចៗ គេប្រើថ្នាំ 2,4-D (០,៨៥ គីឡូក្រាមទឹកប្រើ ២០០ លីត្រ)  ឬ  ប្រើថ្នាំ 2,4-DB ភាពធន់ទ្រាំ កើនឡើងយ៉ាងឆាប់រហ័ស។

ឯកសារយោង :
-Soerjani M., Kostermans A. J. G. H., Tjitrosoepomo G. 1987. Weeds of rice in Indonesia. Balai Pustaka. Jakarta.

Top of the page