ឈ្មោះទូទៅ : Japanese- or matted- St. Johnswort.
English   Français   Khmer   Lao   
ភូតគាមសាស្ត្រ
ជីវសាស្ត្រ
បរិស្សានវិទ្យា
របាយ
សារ”សំខាន់នៃកសិកម្ម
វិធានការដាំដុ
វិធានការគីមី
ការពិពណ៌នា : | ជាតិណទេសដុះនៅលើដី ដែលមានអាយុមួយឆ្នាំ មានលក្ខណៈគុម្ព មានកំពស់រហូតដល់ ៤០ សង់ទីម៉ែត្រ ។ ជាប្រភេទ
ប្ញសស្ញែរ ប្ញសវាមានពណ៌ស ឬត្នោត ។ ដើមដុះត្រង់ ឬ ដើមនៅលើដីគ្មានដុះប្ញស មានរាងបួនជ្រុង តាន់ គ្មានរោម ។ គ្មានខ្នាយស្ទប។ ជាស្លឹកទោល មិនមែនជាប្រភេទស្លឹកដែលមានកំពក ឬ ឆែក ការតំរៀបស្លឹកឈមគ្នា គ្មានទងស្លឹក
តួស្លឹកមានរាងដូចស៊ុត មានប្រវែងតិចជាង២ សង់ទីម៉ែត្រ គ្មានរោមនៅលើផ្ទៃស្លឹកទាំងសងខាង មានចំនុចតូចៗនៅលើផ្ទៃ
ស្លឹក គែមស្លឹកពេញ ចុងស្លឹកមានរាងទាល គល់ស្លឹកមានរាងបេះដូង មានទ្រនុងស្លឹកស្របគ្នា។ ផ្កាទ្វេភេទ ផ្កាមានលក្ខណៈ
ជាក្រុមនៅផ្នែកខាងចុងនៃដើមមួយ ទៅ ពីរ-បីនៃផ្កាខ្នែង មានទងផ្កា មានស្រទាប់ផ្កាចំនួន ៥ មានពណ៌លឿង ។ ផ្លែ
មានសំបកស្ងួតប្រេះជា ៣ ផ្នែក ។
|
បន្តពូជដោយសារគ្រាប់ តាមរយៈទឹក និង តាមរយៈសត្វ.
កន្លែងសើម ឬ សើមប៉ផ្អៀច ស្នាមភ្លោះ ច្រាំងស្ទឹង ទៅកន្លែងដែលស្ងួត ជាយផ្លូវ និង ជើងទេររបស់ផ្លូវ ផ្ទៃរាបស្មើនៃ
ច្រាំង កន្លែងដែលមានពន្លឺព្រះអាទិត្យ មានកំរិតកំពស់ធៀបនឹងនីវ៉ូទឹកសមុទ្រពី ០-៣.៤០០ ម៉ែត្រ ជួនកាលមានច្រើន
ក្រៃលែងនៅវាលស្រែខ្ពង់រាប ។
នៅប្រទេសឥណ្ឌា អនុទ្វីប ប្រទេសចិនផ្នែកអគ្នេយ៍ ប្រទេសកូរ៉េ ប្រទេសជប៉ុន អាស៊ីអគ្នេយ៍ និង ប្រទេសម៉ាឡេស៊ី
ប្រទេសអូស្ត្រាលី ញូហ្សេឡង់ និង ហាវៃ ។
Hypericum japonicumគឺជាស្មៅដែលមានផលវិបាកបន្ទាប់បន្សំ ជារុក្ខជាតិដែលខ្សោយ និង មានប្រព័ន្ធប្ញសរាក់
មានការងាយស្រួលក្នុងការកំចាត់ដោយដៃ ឬ ចបកាប់ និងដោយការដាំដុះ
ប្រើថ្នាំ 2,4-D ចំនួន ៥០០ ក្រាមក្នុងមួយហិកតា ឬ ប្រើថ្នាំ Almix ៤ ក្រាមក្នុងមួយហិកតា ក្រោយពីស្មៅដុះពន្លករបស់
ការប្រើប្រាស់ :
ជាទូទៅ H. japonicum ត្រូវបានគេគិតថាមានសកម្មភាពធ្វើអោយរួញ និង មានការផ្លាស់ប្តូរ និងវាត្រូវបានគេប្រើសំ
រាប់ព្យាបាលជំងឺហើម ជំងឺបូស ហើមក្រពេញ និង ជំងឺផ្សិតនៅលើស្បែក ។ នៅប្រទេសម៉ាឡេស៊ី វាត្រូវបានគេប្រើសំ
រាប់លាបលើដំបៅ ។ នៅ ប៉ាពួញូហ្គីណេស កំទេចរុក្ខជាតិរួមជាមួយខ្ញី និង ផេះអំបិល ត្រូវបានគេប្រើសំរាប់ការពារជំងឺ
គ្រុនចាញ់ ។ នៅប្រទេសវៀតណាម ត្រូវបានគេប្រើសំរាប់ព្យាបាលផ្នែកខាងក្នុងការពារក្រពះ និង សំរាប់ផ្នែកខាងក្រៅ
ការពារការឈឺចាប់របស់មុខរបួស សត្វតៀក និង ពស់ខាំ និង ការពារផ្លូវដង្ហើមមិនល្អ ។ នៅក្នុងឱសថចិនវាត្រូវបានគេ
ប្រើសំរាប់ការពារការឈឺចាប់លើមុខរបួស និង សត្វតៀកខាំ និង ព្យាបាលជំងឺបាក់តេរី ជំងឺថ្លើម
ឯកសារយោង :
-Lavit Kham. 2004. Medicinal plants of Cambodia.
-Soerjani M., Kostermans A. J. G. H., Tjitrosoepomo G. 1987. Weeds of rice in Indonesia. Balai Pustaka. Jakarta.
-Tavatchai Radanachaless, J.F.Maxwell. 1994. Weeds of soybean fields in Thailand. Multiple Cropping, Center Publications. Thailand.
Top of the page