Basionym : Panicum colonum L.
ឈ្មោះទូទៅ : awnless barnyard grass, jungle rice.
English   Français   Khmer   Lao   
ភូតគាមសាស្ត្រ
ជីវសាស្ត្រ
ការសិក្សាពីបាតុភូតដែលកើតឡើងតាមរដូវ
បរិស្សានវិទ្យា
របាយ
សារ”សំខាន់នៃកសិកម្ម
វិធានការដាំដុ
វិធានការជីវ
វិធានការគីមី
ការពិពណ៌នា : | ជាតិណទេសដុះនៅលើដី ដើមមានលក្ខណៈជាគុម្ព ឬ ដើមដុះត្រង់ មានប្ញសដុះនៅតាមថ្នាំង ។ ប្ញសរបស់វាជាប្រភេទឬសស្ញែរ មានពណ៌ស ឬ ពណ៌ត្នោត ។ ដើមមានរាងសំប៉ែត មានរោម ។ គ្មានខ្នាយស្ទប ។ ការតំរៀបនៃស្លឹកឆ្លាស់គ្នា គ្មានទងស្លឹក តួស្លឹកមានលក្ខណៈតូចទ្រវែង មានប្រវែងវែងជាង ២ សង់ទីម៉ែត្រ ចុងនៃស្លឹកមានរាងស្រួច គល់ស្លឹករិប ទ្រនុងស្លឹកស្របគ្នា ។ មានស្រទបស្លឹក ។ ជាផ្កាទ្វេរភេទ ផ្កាមានលក្ខណៈជាក្រុម ស្ថិតនៅខាងចុងនៃផ្កាកួរតូច ឬ ផ្កាកួរ គ្មានទងផ្កា មានពណ៌ស្វាយ ឬ ពណ៌ត្នោត ពុំឃើញមានស្រទាប់ផ្កា។ ផ្លែ ជាប្រភេទណាត់។
|
ស្មៅប្រភេទនេះបន្តពូជភាគច្រើនដោយគ្រាប់ ។ ក្នុង ១ ដើមវាអាចផ្តល់ ៣,០០០-៦,០០០ គ្រាប់ ។ វាដុះនៅរដូវភ្លៀងធ្លាក់ ឬ នៅពេលដែលកំរិតទឹកគឺឡើង និង ស្រកនៅរដូវប្រាំង ។ ការចេញផ្កាគឺ ៣-៤ សប្តាហ៍ក្រោយពីដំណុះ និង ឆាប់ចេញផ្លែ និង គ្រាប់ដំបូងទៅជាទុំ ៤៥ ថ្ងៃក្រោយ ។
ការចេញផ្កា និង ការចេញផ្លែពេញមួយឆ្នាំ ។
Echinochloa colona គឺប្រែប្រួលទៅតាមពន្លឺព្រះអាទិត្យ ឬ ផ្នែកខ្លះនៃម្លប់ និង ដុះនៅលើដីល្បាយ ល្បប់ និង ដីឥដ្ឋ។ វាដុះនៅក្នុងចង្អូរទឹក ដីស្មៅទាបៗ និង ដីកសិដ្ឋាន ទាំងនៅកន្លែងស្ងួត និង ភក់ ។ វាជាស្មៅមួយក្នុងចំណោមស្មៅចង្រៃដ៏សំខាន់នៃដំណាំស្រូវតំបន់ខ្ពង់រាបដែលឋិតនៅក្រោមលក្ខ
ខណ្ឌសំណើម ។ ជាទូទៅវាកើតមានច្រើននៅកំពស់ធៀបនឹងនីវ៉ូទឹកសមុទ្រទាប ប៉ុន្តែអាចដុះបាន
នៅកំពស់ប្រហែល ២,០០០ ម៉ែត្រ ។ ស្រូវព្រៃមានដើមកំណើតនៅប្រទេសឥណ្ឌា ។ បច្ចុប្បន្ននេះ
វារីកដុះដាលនៅក្នុងតំបន់ត្រូពិច និង ស៊ុបត្រូពិច រួមមានអាស៊ីខាងត្បូង និង អាស៊ីអគ្នេយ៍ ។ ជាទូ
ទៅវាមាននៅក្នុងស្រែតំបន់ខ្ពង់រាបនៅក្នុងប្រទេសឥណ្ឌា និង បច្ចុប្បន្ននៅគ្រប់សហគមន៍ ។
ប្រទេសឥណ្ឌា អនុទ្វីប អាស៊ីអគ្នេយ៍ និង អាហ្វ្រិចត្រូពិច ។
Echinochloa colona គឺជាស្មៅចង្រៃដ៏សំខាន់ដែលមិនត្រឹមតែមាននៅក្នុងដំណាំស្រូវប៉ុណ្ណោះទេថែម
ទាំងមាននៅក្នុងដំណាំអំពៅ កប្បាស ពោត ។ ល។ ទៀតផង ។ វាភាគច្រើនកើតមានឡើងនៅចំ
ពាក់កណ្តាល និង ចុងបញ្ចប់នៃវដ្តរបស់ដំណាំ ពីព្រោះវាមានរូបរាងប្រហាក់ប្រហែលនឹងស្រូវនៅ
ក្នុងដំណាក់កាលវគ្គសំណាប ជួនកាលវាត្រូវបានស្ទូងទៅក្នុងស្រែជាមួយដំណាំស្រូវ ។ ស្មៅនេះគឺ
ជាអ្នកប្រជែងដ៏ល្អ ប្រសិនបើគេដាំស្រូវដោយមានការគ្រប់គ្រងមិនបានល្អ ស្រូវអាចត្រូវបានថយ
ដោយបង្កើននូវចំនួននៃស្មៅ ។
ក្នុងរយៈពេលដាំដុះគឺពេលដុះដំបូងអាចធ្វើការកំចាត់ស្មៅចង្រៃបាន ។ ការកំចាត់ដោយដៃមានការ
លំបាកនៅក្នុងដំណាក់កាលដំបូង
នៅក្នុងប្រទេសជប៉ុន ភ្នាក់ងារបង្កជំងឺ Exserohilum monoceras គឺត្រូវបានគេវាយតំលៃថាជាថ្នាំសំ
លាប់ស្មៅជីវសំរាប់កំចាត់ប្រភេទ Echinochloa នៅក្នុងដំណាំស្រូវ ។ នៅក្នុងប្រទេសហ្វីលីពីន E. monocerasសំលាប់កូនសំណាបរបស់ Echinochloa colona ប៉ុន្តែពុំមានអំពើលើដំណាំស្រូវឡើយ ។
Echinochloa colona អាចកំចាត់ដោយការប្រើ Butachlor នៅពេលមុនពេលការដុះពន្លក ចំនួន ១,៥ គីឡូក្រាម ប្រើថ្នាំ Anilophos ចំនួន ៤០០ ក្រាមក្នុង ១ ហិកតា ថ្នាំ Pretilachlor ចំនួន ១ គីឡូក្រាមក្នុង ១ ហិកតា ថ្នាំ Pendimethalin ចំនួន ១,៥ គីឡូក្រាមក្នុង ១ ហិកតា ។
ឯកសារយោង :
-Grard P., Le Bourgeois T., Merlier H. 1996. Adventrop - Doc V.1.1. Les adventices d’Afrique soudano-sahélienne. CD-Rom, Cirad-Ca. Montpellier, France.
-Galinato M., Moody K., Piggin C. M. 1999. Upland rice weeds of South and Southeast Asia. IRRI. Philippines.
-Nayyar M. M., Ashiq M. and Ahmad J. 2001. Manual on Punjab weeds (Part I). Directorate of Agronomy. Ayub Agricultural Research Institute, Faisalabad Pakistan.
Top of the page