ឈ្មោះទូទៅ : purple nutsedge, nutgrass.
English   Français   Khmer   Lao   
ភូតគាមសាស្ត្រ
ជីវសាស្ត្រ
ការសិក្សាពីបាតុភូតដែលកើតឡើងតាមរដូវ
បរិស្សានវិទ្យា
របាយ
សារ”សំខាន់នៃកសិកម្ម
វិធានការដាំដុ
វិធានការជីវ
វិធានការគីមី
ការពិពណ៌នា : | ជាតិណទេសដុះនៅលើដី ដែលមានអាយុច្រើនឆ្នាំ មានលក្ខណៈជាគុម្ព ឬ ក្រាបទៅនឹងដី មានដុះប្ញសនៅលើថ្នាំង ។ ប្ញសរបស់វាជាប្រភេទប្ញសស្ញែរ មានពណ៌ស ឬ ត្នោត ។ ដើមមានរាងបីជ្រុង តាន់ គ្មានរោម។ គ្មានខ្នាយស្ទប ។ ជាប្រភេទស្លឹកទោលមិនមែនជាប្រភេទស្លឹកដែលមានកំពក ឬ ឆែក ការតំរៀបស្លឹកឆ្លាស់គ្នា គ្មានទងស្លឹក តួស្លឹកមានលក្ខណៈតូចទ្រវែង មានប្រវែងវែងជាង ២ សង់ទីម៉ែត្រ គែមស្លឹកពេញ ចុងស្លឹកស្រួច គល់ស្លឹករិប ទ្រនុងស្លឹកស្រប ។ មានស្រទបស្លឹក នៅពេលគេកាត់ដើមគេឃើញមានមុខកាត់បីជ្រុង ។ ជាផ្កាទ្វេរភេទផ្កាមានលក្ខណៈជាក្រុមស្ថិតនៅខាងចុងនៃផ្កាឆ័ត្រ គ្មានទងផ្កា មានពណ៌ក្រហម ពណ៌ស្វាយ ឬ ពណ៌ត្នោត មិនមានស្រទាប់ផ្កា ។ ផ្លែ ជាប្រភេទណាត់ ។
|
ស្មៅក្រវ៉ាញជ្រូកគឺជារុក្ខជាតិដែលមានអាយុច្រើនឆ្នាំ វាបង្កើតកូនច្រើនដោយបណ្តាញមែកជាច្រើន
នៃដើមក្រោមដី ដែលមានទំរង់ជាមើម ការរីកសាយនេះអាចត្រូវបានដំណើរការល្អក្នុងពេលការដាំ
ដុះ ដែលធ្វើអោយភាពជាប់នៃមើមក្តៀងងាយដាច់ ឬ របេះចេញពីគ្នាយ៉ាងស្រួល ។ មើមក្តៀងជា
ច្រើន ដែលមានបណ្តាញនៅក្រោមដីបង្កើតមើមជាច្រើននៅចន្លោះ និង នៅក្បែរផ្ទៃខាងលើដែល
ផ្តល់អោយវាដុះជាពន្លក ។ មើមជាច្រើនមានប្រព័ន្ធប្ញសលាតសន្ធឹងដែលអាចចាក់ចូលយ៉ាងជ្រៅ
ទៅក្នុងដី ។ ការរីកសាយដោយសារគ្រាប់គឺមានលក្ខណៈខ្សោយ ។
ចេញផ្កា និង ផ្លែពេញមួយឆ្នាំ ។
មានដើមកំណើតនៅប្រទេសឥណ្ឌា ស្មៅក្រវ៉ាញជ្រូកត្រូវបានគេរាយការណ៍ថា មាននៅក្នុងប្រទេស ភូមិភាគ និងតំបន់ជាច្រើន ជាងស្មៅដទៃទៀតនៅក្នុងពិភពលោក ។ វាត្រូវបានគេប្រទះឃើញនៅ
លើគ្រប់ប្រភេទនៃដី និងពីកំរិតនៃនីវ៉ូទឹកសមុទ្រ ទៅភ្នំខ្ពស់ ។ វាលូតលាស់នៅកន្លែងសើមប៉ុន្តែនៅ
លើដីដែលងាយស្រោះទឹក និង ក៏លូតលាស់នៅលើដីស្ងួត ឬ អាស្រ័យនឹងអាកាសធាតុ ។ វាគឺអាច
មានបញ្ហាចំពោះម្លប់ ធ្វើអោយវាថយនូវផលិតផលមើម ចំនួនស្លឹក និង ផលិតកម្មសារធាតុស្ងួត ។
វាចូលចិត្គពន្លឺព្រះអាទិត្យ ឬ ពន្លឺនៃម្លប់របស់ដំណាំ ។
ភេនត្រូពិច ។
Cyperus rotundus ត្រូវបានគេរាយការណ៍មកថាមាននៅក្នុងដំណាំចំនួន ៥២ និង នៅក្នុងប្រទេសចំ
នួន ៩២ ។ វាត្រូវបានគេប្រទះឃើញនៅកន្លែងដាំដុះ នៅតាមដងផ្លូវ នៅក្នុងកន្លែងដែលគេបោះបង់
ចោល និង នៅតាមជាយព្រៃនិងវាអាចគ្របដណ្តប់ពេញផ្ទៃនៃប្រឡាយទឹក និង ស្ទឹង ។ វាអាចផ្តល់
បញ្ហាដ៏ធ្ងន់ធ្ងរដល់ដំណាំស្រូវដែលដីស្រែនោះមានភក់។ នៅរដូវដែលមានការផ្តល់ទឹកតិច នៅពេល
ដែលស្រែមិនបានធ្វើយ៉ាងហ្មត់ចត់ ឬ នៅពេលដែលការផ្តល់ទឹកមិនបានផលក្រោយពីស្រូវត្រូវបាន
ស្ទូងហើយ មើមដែលដុះលូតលាស់នៅក្នុងដីអាចបង្អន់ដល់ដំណាំ ។ មើមជាច្រើនត្រូវបានចល័ត
នៅក្នុងភក់ដោយជើងបុរសជាអ្នកភ្ជួរ និង សត្វ និងដោយគ្រឿងម៉ាស៊ីន ។ មើមទាំងនោះក៏ត្រូវបាន
នាំទៅក្នុងតំបន់ថ្មីដោយសារទឹកជំនន់ស្ទឹងក្រោយពេលខ្យល់ព្យុះភ្លៀង និងត្រូវបានរាយប៉ាយនៅលើ
ផ្ទៃទឹក ។
ការរស់នៅឆាប់ទទួលចំពោះម្លប់ ស្មៅក្រវ៉ាញជ្រូកអាចត្រូវបានកំចាត់ដោយចន្លោះជួរតូច និង បរិ
មាណនៃរុក្ខជាតិខ្ពស់ដើម្បីអោយរុក្ខជាតិមានការផ្តល់ម្លប់យ៉ាងឆាប់រហ័សនៅលើផ្ទៃដី ។ នៅតំបន់
ដាំដំណាំស្រូវតាមបែបបុរាណ នៅប្រទេសឥណ្ឌា ស្មៅក្រវ៉ាញជ្រូកត្រូវបានកំចាត់ដោយប្រើសត្វ
ជ្រូក ។ ជាធម្មតាសត្វជ្រូកត្រូវបានផ្តល់ចំណីដោយកាកសំណល់បន្លែ និង អោយវាដើររកចំណីជា
ប្រភេទមើមនៅលើដីដែលគ្មានដាំដំណាំ ពីព្រោះមើមគឺវាមានទឹកដម និង ផ្អែម ជ្រូកដើរស្វែងរកពួក
មើមទាំងនោះ ។ សូម្បីតែដីរឹងមើមទាំងនោះអាចមានភាពងាយស្រួលក្នុងការបំបាត់ផងដែរ ។ ជា
ធម្មតានៅលើដីស្រែដែលត្រូវបានត្រាំទឹក និង អណ្តូងដែលមានភក់ និង បន្ទាប់មកសត្វជ្រូកត្រូវបាន
បញ្ចូល ។ សត្វជ្រូកមួយអាចស៊ីបាន ២-៤ គីឡូក្រាមនៃមើមក្នុងមួយថ្ងៃ និង ៦០-៧០ ជ្រូកអាចស៊ី
មើមបានក្នុងមួយហិកតាក្នុងមួយថ្ងៃ ។
Tortricid Bactra verutana ត្រូវបានគេគេវាយតំលៃថា ជាភ្នាក់ងារនៃវិធានការជីវៈដ៏មានប្រសិទ្ធិភាព
ក្នុងការកំចាត់ស្មៅក្រវ៉ាញជ្រូក ។ ការដោះលែងដោយមានការធ្វេសប្រហែសនៃវដ្តរបស់រេណប្បត្ត
សត្វ កំរិតនៃការកំចាត់អាស្រ័យទៅលើអាយុ និង លក្ខខណ្ឌនៃរុក្ខជាតិ កំរិតនៃការរំខានដោយរុក
រានគឺមានកំរិតខ្ពស់ ភាគច្រើននៅពេលដែលពន្លកមានអាយុ ១០-២១ ថ្ងៃ និង លូតលាស់បានរឹង
ប៉ឹង ។
ស្មៅក្រវ៉ាញជ្រូកគឺពិបាកកំចាត់ ប៉ុន្តែការកំចាត់គឺមានប្រសិទ្ធភាពនៅពេលប្រើថ្នាំសំលាប់ស្មៅត្រូវ
បានប្រើជាមួយវិធានការមេកានិច ។ ប្រជាករនៃមើមអាចត្រូវបានកាត់បន្ថយដោយប្រើដដែលៗនូវ
ថ្នាំ 2,4-D និង វិធានការដាំដុះ ។ ការប្រើ 2,4-D ចំនួន ៥ ដង នៅចន្លោះ ៣០ ថ្ងៃ ដោយការធ្វើដី អាច
កាត់បន្ថយចំនួនមើមបាន ៨៦ ភាគរយ ការធ្វើបែបនេះអាចធ្វើបានតែនៅលើដីដែលអត់មានដាំដំ
ណាំ(ដីទំនេរ) ។ នៅក្នុងដំណាំស្រូវ ការកំចាត់បានពេញលេញអាចទទួលបានដោយការប្រើថ្នាំសំ
លាប់ស្មៅផ្សំគ្នាដូចជាមុនរុក្ខជាតិ ប្រើ ២ គីឡូក្រាមនៃ Glyphosate បន្ទាប់មកប្រើ 2,4-D ចំនួន ១ គីឡូ
ក្រាមក្នុង ១ ហិកតានៅក្រោយពេលសាបបាន ២០ ថ្ងៃ ។
ឯកសារយោង :
-Le Bourgeois T., Jeuffrault E., Grard P., Carrara A. 2001. AdvenRun V.1.0. Les principales mauvaises herbes de La Réunion. CD-ROM. Cirad, SPV. France.
-Holm L. G., Plucknett D. L., Pancho J. V., Herberger J. P. 1991. The world’s worst weeds. Distribution and Biology. East-West Center by the University Press. Hawaii.
-Galinato M., Moody K., Piggin C. M. 1999. Upland rice weeds of South and Southeast Asia. IRRI. Philippines.
-Radanachaless T., Maxwell J. F. 1994. Weeds of soybean fields in Thailand. Multiple Cropping Center Publications. Thailand.
Top of the page