Commelina diffusa Burm.f - COMMELINACEAE - Monocotyledon

Synonym : Commelina nudiflora auct. non L.

ឈ្មោះទូទៅ : spreading dayflower.

Habit - © Juliana PROSPERI - CIRAD 2005 - 2006 Ramification and leaf sheath - © Juliana PROSPERI - CIRAD 2005 - 2006 Flowers and bracts (spathe) - © Juliana PROSPERI - CIRAD 2005 - 2006 Flowers with three blue petals - © Juliana PROSPERI - CIRAD 2005 - 2006 Young fruits - © Juliana PROSPERI - CIRAD 2005 - 2006 Rooting at nodes - © Juliana PROSPERI - CIRAD 2005 - 2006

English   Français   Khmer   Lao   

ភូតគាមសាស្ត្រ ជីវសាស្ត្រ ការសិក្សាពីបាតុភូតដែលកើតឡើងតាមរដូវ បរិស្សានវិទ្យា របាយ សារ”សំខាន់នៃកសិកម្ម វិធានការដាំដុ វិធានការជីវ វិធានការគីមី

ភូតគាមសាស្ត្រ :

ការពិពណ៌នា : ជារុក្ខជាតិដុះនៅលើដី ដែលមានអាយុមួយឆ្នាំ ឬ ច្រើនឆ្នាំ ដើមក្រាបទៅនឹងដី ដែលមានប្រវែងរហូតដល់១០០ សង់ទីម៉ែត្រ ។ មានប្ញសនៅលើថ្នាំង ។
ប្ញសរបស់វាជាប្រភេទប្ញសស្ញែរ ដែលមានពណ៌ស ឬត្នោត ។
ដើមមូល តាន់ គ្មានរោម ដើមអត់មានដុះប្ញស គ្មានខ្នាយស្ទប ។
ស្លឹកទោល ការតំរៀបស្លឹកឆ្លាស់​ គ្មានទងស្លឹក តួស្លឹកមានរាងជាលំពែង ទៅរាងអេលីប ឬ រាងដូចស៊ុត គ្មានរោមនៅលើផ្ទៃស្លឹកទាំងសងខាង គែមស្លឹកពេញ ស្លឹកមានទឹកដម ចុងស្លឹកស្រួច គល់ស្លឹករិប​ ទ្រនុង ស្លឹកស្របគ្នា មានស្ទបស្លឹក មានមុខកាត់មូល មានរោម មានអណ្តាតស្ទប។
ផ្កាទ្វេរភេទមានផ្កាជាក្រុមស្ថិតនៅចន្លោះរវាងដើម និង ស្លឹកនៅផ្នែកខាងចុងនៃកញ្ចុំផ្កា ដែលគ្របដណ្តប់ដោយស្ពេតមាន មួយ ឬ ពីរ-បី មានទងផ្កា មានពណ៌ផ្ទៃមេឃ មានស្រទាប់ផ្កា ៣ មិនជាប់គ្នា ។
ផ្លែសំបកស្ងួតប្រេះ៣ ជ្រុង។

ជីវសាស្ត្រ :

វាបន្តពូជដោយគ្រាប់ និង ដោយកំណាត់បែកផ្សេងៗនៃដើម ។

ការសិក្សាពីបាតុភូតដែលកើតឡើងតាមរដូវ :

ចេញផ្កានៅខែឧសភា-ខែធ្នូ ចេញផ្លែនៅខែកញ្ញា-ខែកុម្ភៈ ។

បរិស្សានវិទ្យា :

Commelina diffusa ជាទូទៅគេឃើញដុះនៅកន្លែងដែលមានសំណើម តាមបណ្តោយស្នាមភ្លោះ នៅ លើដីសំរាម និង នៅក្រោមដើមប្ញស្សី នៅលើដីដែលមានជាតិឥដ្ឋ ឬ មមោកច្រើនដុះនៅលើដីដែល មានកំរិតកំពស់ធៀបនីវ៉ូទឹកសមុទ្ររហូតដល់ ២.០០០ ម៉ែត្រ ។

របាយ :

ប្រទេសឥណ្ឌា អនុទ្វីប អាស៊ីអគ្នេយ៍ ម៉ាឡេស៊ី កូរ៉េ តៃវ៉ាន់ ញូកាឡេដូនីញ៉ា ។

សារ”សំខាន់នៃកសិកម្ម :

ការលាតសន្ធឹងរបស់ពួកគេ លក្ខណៈវារ រួមគ្នាជាមួយនឹងសមត្ថភាពរបស់ពួកគេ ការបង្កើតប្ញសនៅ តាមថ្នាំង ជាមូលហេតុនាំអោយមានបញ្ហាដល់ដំណាំដែលមានអាយុច្រើន ដូចជាដំណាំបន្លែ និង ពពួកធញ្ញជាតិ ដោយមានការប្រកួតប្រជែងដណ្តើមពន្លឺ និង សារធាតុចិញ្ចឹម ។ Commelina diffusa និង Commelina benghalensis មានភាពធន់ទ្រាំនៅក្នុងដីដាំដុះ និង មានការលំបាកក្នុងការកំចាត់វា។ Commelina diffusa មានទំរង់ក្រាស់ មិនឈរត្រង់ គ្របដណ្តប់ទៅលើរុក្ខជាតិផ្សេងៗទៀត ជាពិសេស រុក្ខជាតិដែលមានការលូតលាស់ទាប ។

វិធានការដាំដុ :

ដោយឡែកវាពិបាកក្នុងការកំចាត់ដោយវិធានការដាំដុះ ផ្នែកខ្លះដែលខូចនៅផ្នែកខាងលើ តែផ្នែក ខាងក្រោមវាអាចបង្កើតប្ញស ការកំចាត់ស្មៅដោយដៃ វាមានសារៈសំខាន់ក្នុងការដកទាំងប្ញសរបស់ ស្មៅចេញពីដី ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការកំចាត់ ។

វិធានការជីវ :

មានសត្រូវធម្មជាតិពីរឬបី ដែលគំរាមកំហែងស្មៅនេះ ក្នុងចំណោមសត្រូវទាំងនោះ មានតែដង្កូវស៊ី ស្លឹកពីរប៉ុណ្ណោះមកពីអាមេរិកដែលអាចនឹងមានជោគជ័យក្នុងការកំចាត់ (Amauromyza sp. and Liriomyza commelinaefrom Diptera family )

វិធានការគីមី :

មុនពេលស្មៅដុះពន្លកគេប្រើថ្នាំ 2,4-D ចំនួន ៥០០ ក្រាមក្នុង ១ ហិកតា ឬ ប្រើថ្នាំ Almix ៤ ក្រាមក្នុង ១ ហិកតា ។

ការកត់សំគាល់ :
Commelina diffusaនិង Commelina benghalensisខុសប្លែកពីគ្នា ដោយ មិនមានរោមនៅលើគែមស្លឹក នៃស្ទបស្លឹក ។

ឯកសារយោង :
-Lavit Kham. 2004. Medicinal plants of Cambodia.
-Le Bourgeois T., Jeuffrault E., Grard P., Carrara A. 2001. AdvenRun V.1.0. Les principales mauvaises herbes de La Réunion. CD-ROM. Cirad, SPV. France.
-Holm L. G., Plucknett D. L., Pancho J. V., Herberger J. P. 1991. The world’s worst weeds. Distribution and Biology. East-West Center by the University Press. Hawaii.
-Galinato M., Moody K., Piggin C. M. 1999. Upland rice weeds of South and Southeast Asia. IRRI. Philippines.
-Tavatchai Radanachaless, J.F.Maxwell. 1994. Weeds of soybean fields in Thailand. Multiple Cropping, Center Publications. Thailand.

Top of the page