ឈ្មោះទូទៅ : spiny headed sida, broom weed.
English   Français   Khmer   Lao   
ភូតគាមសាស្ត្រ
ជីវសាស្ត្រ
ការសិក្សាពីបាតុភូតដែលកើតឡើងតាមរដូវ
បរិស្សានវិទ្យា
របាយ
សារ”សំខាន់នៃកសិកម្ម
វិធានការដាំដុ
វិធានការជីវ
វិធានការគីមី
ការពិពណ៌នា : | ជាចុល្លព្រឹក្សដុះនៅលើដី ដែលមានអាយុច្រើនឆ្នាំ ដើមដុះត្រង់ មានកំពស់រហូតដល់ ៦០ សង់ទីម៉ែត្រ ។ ជាប្រភេទប្ញស
ស្នឹង ប្ញសវាមានពណ៌ស ឬ ពណ៌ត្នោត។ ដើមមានរាងមូល តាន់ គ្មានរោម ឬ រោមភ្លឺ ដូចពន្លឺចេញពីផ្កាយ ។ មានខ្នាយ
ស្ទបមានរាងត្រីកោណ គ្មានរោម។ ជាប្រភេទស្លឹកទោល មិនមែនជាប្រភេទស្លឹកដែលមានកំពក ឬ ឆែក ការតំរៀបរបស់
ស្លឹកមានលក្ខណៈឆ្លាស់គ្នា តួស្លឹកមានរាងតូចទ្រវែងទៅរាងផ្លែលំពែង មានទងស្លឹក មានប្រវែងវែងជាង ២ សង់ទីម៉ែត្រ គែមស្លឹកមានលក្ខណៈដូចធ្មេញរណា ចុងស្លឹកមានរាងស្រួច គល់ស្លឹកមានរាងស្រួច ឬ មានរាងមូល មានរោមមានទ្រនុង
ស្លឹកស្និត ។ ផ្កាទ្វេរភេទ ផ្កាទោល ឬ ជួនកាលជាផ្កាថាសមានផ្កាច្រើន តំរៀបនៅចន្លោះស្លឹក និង ដើម មានស្រទាប់ផ្កា
ចំនួន ៥ មានពណ៌លឿង ទៅ ពណ៌ទឹកក្រូច ។ ផ្លែកន្សោម ជ្រៀកចេញជា ៨-១០ គ្រាប់តូចៗ។
|
បន្តពូជដោយសារគ្រាប់ ។
ការចេញផ្កា និង ផ្លែនៅខែ សីហា ដល់ខែធ្នូ ។
ចូលចិត្តលក្ខខណ្ឌ ស្ងួត និង ដីខ្សាច់ ។ ដុះលើចំការដំណាំតំបន់ខ្ពង់រាប តាមដងផ្លូវ ទីកន្លែងដែលបោះបង់ចោល និង វាល
ស្មៅ ។
នៅតំបន់ភេនត្រូពិច មានប្រភពពីអាមេរិកកណ្តាល ។
ជាស្មៅចង្រៃចំពោះដំណាំ ១៥ មុខ ជាពិសេសចំការដំណាំធំៗ និង វាលស្មៅចិញ្ចឹមសត្វ ។ មកដល់បច្ចុប្បន្នពុំមានរបាយ
ការណ៍បញ្ជាក់ថាវាជាស្មៅចង្រៃនៅស្រែដែលមានប្រព័ន្ធស្រោចស្រពទេ ។
ស្មៅដែលដុះតែឯង ឬ បំណែកតូចៗអាចជីកយកចេញមុនពេលចេញផ្កា ដកចោលអោយអស់ប្ញស ដើម្បីកាត់បន្ថយការដុះ
ឡើងវិញ ។ នៅតំបន់ដែលមានផ្ទៃដីធំ គឺបានដោយសារការដាំដុះ និង សាបដើម្បីធ្វើអោយប្រសើរនៅដំណាំចំណីសត្វ ។
វិធានការជីវសាស្ត្រនេះត្រូវបានគេធ្វើការតាមដាននៅប្រទេសអូស្ត្រាលី ។ សត្វល្អិតស៊ីស្លឹកឈ្មោះ Chrysomelid beetle និង Callingrapha pantherina មកពីម៉ិចស៊ិចកូ ត្រូវបានគេដោះលែងនៅឆ្នាំ១៩៨៩ ។
ប្រើថ្នាំ 2.4-D ចំនួន ០,៥-០,៨ គីឡូក្រាមក្នុង មួយហិកតា ឬ ប្រើ MCPA ចំនួន ០,៤ គីឡូក្រាមក្នុង មួយហិកតា ប្រើ
២០-៣០ថ្ងៃ ក្រោយពេលដុះពន្លកមានប្រសិទ្ធភាពក្នុងការកំចាត់ ។
ការប្រើប្រាស់ :
ដើមត្រូវបានគេប្រើធ្វើជាអំបោស និង កន្ត្រក ។
ឯកសារយោង :
-Holm L. G., Plucknett D. L., Pancho J. V., Herberger J. P. 1991. The world’s worst weeds. Distribution and Biology. East-West Center by the University Press. Hawaii.
-Marita I.G., Keith Moody, Colin M. Piggin. 1999. Upland Rice Weeds of Southeast Asia, IRRI.
-Moody K., Munroe C.E., Lubigan R.T., Paller E.C.Jr. 1984. Major Weeds of the Philippines.
-Tadulingam C., Venkatanarayna G. 1985. A Handbook of some South Indian Weeds.
Top of the page