Ludwigia octovalvis (Jacq.) Raven - OENOTHERACEAE - Dicotyledon

Basionym : Oenothera octovalvis Jacq.

ឈ្មោះទូទៅ : false or swamp primrose, long fruited primrose.

Fruits - © Pierre GRARD - CIRAD 2005 - 2006 Habit - © Pierre GRARD - CIRAD 2005 - 2006 Flower - © Pierre GRARD - CIRAD 2005 - 2006 Erect plant - © Pierre GRARD - CIRAD 2005 - 2006 Flower - © Pierre GRARD - CIRAD 2005 - 2006

English   Français   Khmer   Lao   

ភូតគាមសាស្ត្រ ជីវសាស្ត្រ ការសិក្សាពីបាតុភូតដែលកើតឡើងតាមរដូវ បរិស្សានវិទ្យា របាយ សារ”សំខាន់នៃកសិកម្ម វិធានការគីមី

ភូតគាមសាស្ត្រ :

ការពិពណ៌នា : ជាតិណទេសដែលដុះនៅលើដី ដែលមានអាយុមួយឆ្នាំ ឬ ច្រើនឆ្នាំ   ដើមវាដុះត្រង់  មានប្រវែងកំពស់រហូតដល់ ១៥០ សង់ទីម៉ែត្រ។
ប្ញសវាជាប្ញសស្នឹង មានពណ៌ស ឬ ពណ៌ត្នោត   ។ 
ដើមមានរាងមូល ឬ មានរាងជ្រុង តាន់  គ្មានរោម   មានរោម ។  មានខ្នាយស្ទប មានរាងបីជ្រុង គ្មានរោម ។
ស្លឹកវាទោល  ការតំរៀបស្លឹកមានលក្ខណៈឆ្លាស់គ្នា  មានទងស្លឹក មានប្រវែងវែងជាង ២ សង់ទីម៉ែត្រ  មានរោមនៅលើផ្ទៃស្លឹកទាំងសងខាង មានគែមស្លឹកពេញ  ចុងស្លឹកមានរាងស្តួច  ឬ មានរាងស្រួច  គល់ស្លឹកមានរាងស្រួច ឬ មិនស្រួច  ទ្រនុងស្លឹកមានរាងស្និត  ។ 
ជាផ្កាទ្វេរភេទ   ជាផ្កាទោល  ស្ថិតនៅចន្លោះស្លឹក និងដើម   គ្មានទង  មានស្រទាប់ផ្កាមានចំនួន ៤  មានពណ៌លឿង  ។ 
ផ្លែ កន្សោម ដែលនៅពេលទុំវាមិនប្រេះ ឬ មានបំណែកតូចៗមិនទៀងទាត់តាមផ្នែករបស់វា។

ជីវសាស្ត្រ :

បន្តពូជដោយសារគ្រាប់ ។ 

ការសិក្សាពីបាតុភូតដែលកើតឡើងតាមរដូវ :

ជាធម្មតាការចេញផ្កានៅខែ កញ្ញា ទៅខែមករា ។

បរិស្សានវិទ្យា :

ដុះនៅកន្លែងដែលសើម និង ក្នុងកន្លែងទាំងឡាយណាដែលមានរដូវប្រាំង  នៅលើជ្រាំក្រខ្វក់   និង នៅលើវាលស្មៅ    នៅ តាមផ្លូវទឹក   ជាញឹកញាប់នៅតំបន់ណាមួយគឺពេញមួយឆ្នាំ ។  តំបន់ទំនាបមានប្រព័ន្ធស្រោចស្រព    វាលដែលមានភ្លៀង ធ្លាក់ និង វាលស្រែ ។

របាយ :

ផេនត្រូពិច

សារ”សំខាន់នៃកសិកម្ម :

អាចក្លាយទៅជាវាជាស្មៅដែលបង្កភាពឆាឆៅដល់ដំណាំ  ។

វិធានការគីមី :

ដាក់ប្រភេទថ្នាំ 2,4-D ២ ដងនៅក្នុងកំរិត ០.៤៥ គីឡូក្រាម ក្នុងទឹក ៩១ លីត្រ រៀងរាល់ ៤ សប្តាហ៏ម្តង។ មានស្នាម អ៊ុចៗរីកយ៉ាងរហ័សនៅពេលបន្ទាប់ (នៅក្នុងប្រទេសម៉ាឡេស៊ី) ។ ប្រភេទថ្នាំត្រូវបានប្រើប្រាស់នៅក្នុងស្រែរួមមាន Butachlo, 2,4-D, Fluorodifen, Oxadiazon, Propanil និង Trifluralin។

ឯកសារយោង :
-Soerjani M., Kostermans A. J. G. H., Tjitrosoepomo G. 1987. Weeds of rice in Indonesia. Balai Pustaka. Jakarta.

Top of the page