Ischaemum ciliare Retz - POACEAE - Monocotyledon

ឈ្មោះទូទៅ : Indian muraina grass (Am.), smutgrass (Eng.).

Habit - © Pierre GRARD - CIRAD 2005 - 2006 Membranous ligule - © Pierre GRARD - CIRAD 2005 - 2006 Leaves - © Pierre GRARD - CIRAD 2005 - 2006 Inflorescence - © Pierre GRARD - CIRAD 2005 - 2006 Flowers detail  - © Pierre GRARD - CIRAD 2005 - 2006 Flowers detail  - © Pierre GRARD - CIRAD 2005 - 2006 Fruits - © Pierre GRARD - CIRAD 2005 - 2006

English   Français   Khmer   Lao   

ភូតគាមសាស្ត្រ ជីវសាស្ត្រ ការសិក្សាពីបាតុភូតដែលកើតឡើងតាមរដូវ បរិស្សានវិទ្យា

ភូតគាមសាស្ត្រ :

ការពិពណ៌នា : ជាតិណទេសដុះនៅលើដី ដើមមានលក្ខណៈជាគុម្ព ឬ ដើមដុះត្រង់ គ្មានប្ញសដុះនៅតាមថ្នាំង ។ 
ប្ញសរបស់វាជាប្រភេទប្ញស ស្ញែរ មានពណ៌ស ឬ ត្នោត។ 
ដើមមានរាងសំប៉ែត មានរោម ។ គ្មានខ្នាយស្ទប។ 
ការតំរៀបនៃស្លឹកឆ្លាស់គ្នា គ្មានទងស្លឹក  តួស្លឹកមានលក្ខណៈតូចទ្រវែង   មានប្រវែងវែងជាង ២ សង់ទីម៉ែត្រ  ចុងនៃស្លឹកមានរាងស្រួច    គល់ស្លឹករិប   ទ្រនុងស្លឹក ស្របគ្នា។  មានស្រទបស្លឹក ។
ជាផ្កាទ្វេរភេទ  ផ្កាមានលក្ខណៈជាក្រុម ស្ថិតនៅខាងចុងនៃផ្កាកួរតូច គ្មានទងផ្កា  មានពណ៌ ផ្កាឈូក  ពណ៌ក្រហម ឬ ពណ៌ស្វាយ ពុំឃើញមានស្រទាប់ផ្កា។ 
ផ្លែ ជាប្រភេទណាត់។

ជីវសាស្ត្រ :

បន្តពូជដោយសារគ្រាប់ និង សរីរាង្គលូតលាស់ ។

ការសិក្សាពីបាតុភូតដែលកើតឡើងតាមរដូវ :

ចេញផ្កានៅខែកក្កដា ដល់ខែ វិច្ឆិកា និងចេញផ្លែនៅខែសីហា ដល់ខែធ្នូ។

បរិស្សានវិទ្យា :

ជាទូទៅដុះនៅតាមកណ្តាលវាល  វាលទំនេរ   ប្រឡាយ ផ្លូវ និង គែមស្រះ។

Top of the page