ឈ្មោះទូទៅ : small-floweed umbrella sedge.
English   Français   Khmer   Lao   
ភូតគាមសាស្ត្រ
ជីវសាស្ត្រ
ការសិក្សាពីបាតុភូតដែលកើតឡើងតាមរដូវ
បរិស្សានវិទ្យា
របាយ
សារ”សំខាន់នៃកសិកម្ម
វិធានការគីមី
ការពិពណ៌នា : | ជាតិណទេសដុះនៅលើដី ដែលមានអាយុមួយឆ្នាំ ឬ ច្រើនឆ្នាំ ដុះជាគុម្ពដើមដុះត្រង់ ។ ប្ញសរបស់វាជាប្រភេទប្ញសស្ញែរ ដែលមានពណ៌សឬត្នោត ។ ដើមមានបីជ្រុង តាន់ គ្មានរោម គ្មានខ្នាយស្ទប ។ ស្លឹកទោល មិនមែនជាប្រភេទស្លឹកដែលមានកំពក ឬ ឆែក ការតំរៀបស្លឹកឆ្លាស់គ្នា គ្មានទងស្លឹក តួស្លឹករាងតូចទ្រវែង មានប្រវែងវែងជាង ២ សង់ទីម៉ែត្រ មានរោមនៅលើផ្ទៃស្លឹកទាំងសងខាង គែមស្លឹកពេញ ចុងស្លឹកស្រួច គល់ស្លឹករិប ទ្រនុងស្លឹកស្របគ្នា មានស្ទបស្លឹក នៅពេលគេកាត់ដើម
គេឃើញមានមុខកាត់បីជ្រុង ឬ មានរាងមូល។ ផ្កាទ្វេរភេទ ផ្កាមានលក្ខណៈជាក្រុមស្ថិតនៅខាងចុងនៃផ្កាឆ័ត្រ គ្មានទងផ្កា មានពណ៌លឿង មិនមានស្រទាប់ផ្កា។ ផ្លែ ជាប្រភេទណាត់។
|
នៅក្នុងតំបន់ត្រូពិច Cyperus difformis អាចចេញផ្កា និង ផលិតគ្រាប់ពេញមួយឆ្នាំ ប្រសិនបើដីមាន
សំណើមគ្រប់គ្រាន់ ស្មៅនេះបន្តពូជដោយសារគ្រាប់ ដែលអាចផលិតបានបរិមាណគ្រាប់ដ៏ច្រើន ។ រុក្ខជាតិនេះអាចវិវត្តពេញលេញនូវវដ្តលូតលាស់រយៈពេលមួយខែនិងបង្កើតស្មៅជំនាន់ក្រោយទៀត
ក្នុងរយៈពេលខែទីពីរ ផលិត ៥០.០០០ គ្រាប់ដែលមានដំណុះ ៦០ ភាគរយ ។
ចេញផ្កា និង ផ្លែពេញមួយឆ្នាំ ។
វាជាស្មៅដ៏សំខាន់មួយនៅតំបន់ត្រូពិច និង ស៊ុបត្រូពិច ប៉ុន្តែអាចប្រទះឃើញនៅរយៈទទឹងខាងត្បូង ៣៥ ០ ទៅខាងជើង ៤៥ ០ ។ ជាធម្មតាស្មៅនេះដុះនៅលើដីដែលលិចទឹក ឬ ដីដែលមានសំណើម
ច្រើន ។ វាជាស្មៅដែលមានដុះនៅក្នុងកន្លែងដាំដំណាំយកគ្រាប់ ឬ ស្រូវលិចទឹក ។ ជាញឹកញាប់វា
ត្រូវបានគេឃើញមាននៅក្នុងថ្លុកតូចៗ តាមដងទន្លេ ប្រឡាយ និង ស្ទឹង ក្នុងកន្លែងទំនេរសើមនិង
វាលភក់ល្បប់ស្មៅ ។ វាលូតលាស់យ៉ាងល្អនៅលើដីដែលមានជីជាតិច្រើន ប៉ុន្តែលូតលាស់អន់នៅ
លើដីខ្សាច់ ឬដីឥដ្ឋដែលមិនប្រើប្រាស់ ឬ ដីស្រែដែលអត់មានដាំដំណាំអ្វី ។
អ៊ឺរ៉ុបខាងត្បូងឆ្លងកាត់ប្រទេសជប៉ុន អាហ្វ្រិកខាងត្បូង ទ្វីបឥណ្ឌា អាស៊ីអគ្នេយ៍ និង ប្រទេសម៉ា
ឡេស៊ី ទៅប៉ាស៊ីហ្វិកចាប់ផ្តើមក្នុងអាមេរិកកណ្តាល ។
Cyperus difformis គឺរីករាលដាល និង ជាស្មៅចង្រៃធ្ងន់ធ្ងរចំពោះ ដំណាំយកគ្រាប់ និង ស្រូវ ។ វាគឺសំខាន់ណាស់ពីព្រោះវាផលិតគ្រាប់យ៉ាងច្រើនក្រៃលែងក្នុងមួយកន្លែង រុក្ខជាតិនេះបង្កើតសរី
រាង្គលូតលាស់យ៉ាងក្រាស់ និង ក្រាលគ្មានចន្លោះ នៅក្នុងដំណាំស្រូវនៅពេលនៅតូច ។ ស្មៅនេះ
កើតឡើងដោយធ្វើការប្រកួតប្រជែងស្រូបយកទឹក និង សារធាតុចិញ្ចឹមជាងការស្រូបយកពន្លឺ ។
សមត្ថភាពរបស់ស្មៅអាចវិវត្តពេញលេញនូវវដ្តលូតលាស់ និង បន្តពូជក្នុងរយៈពេល ១ ខែ ឬ ជាពិ
សេសធ្វើអោយវាប្រកួតប្រជែងក្នុងដំណាំដែលទាមទារយ៉ាងហោចណាស់ ៩០ ថ្ងៃ ឬច្រើនជាងនេះ
រហូតដល់វាទុំ ។
ក្រោយដំណុះគេប្រើថ្នាំ 2,4-D ចំនួន ៥០០ ក្រាមក្នុង ១ ហិកតា ឬ ប្រើថ្នាំ Almix ចំនួន ៤ ក្រាមក្នុង ១ ហិកតា ។
ឯកសារយោង :
-Holm L. G., Plucknett D. L., Pancho J. V., Herberger J. P. 1991. The world’s worst weeds. Distribution and Biology. East-West Center by the University Press. Hawaii.
Top of the page