ឈ្មោះទូទៅ : tropical spider-wort.
English   Français   Khmer   Lao   
ភូតគាមសាស្ត្រ
ជីវសាស្ត្រ
ការសិក្សាពីបាតុភូតដែលកើតឡើងតាមរដូវ
បរិស្សានវិទ្យា
របាយ
សារ”សំខាន់នៃកសិកម្ម
វិធានការដាំដុ
វិធានការជីវ
វិធានការគីមី
ការពិពណ៌នា : | ជារុក្ខជាតិដុះនៅលើដី ដែលមានអាយុមួយឆ្នាំ ឬ ច្រើនឆ្នាំ ដើមក្រាបទៅនឹងដី ដែលមានប្រវែង ៣០-១៥០ សង់ទីម៉ែត្រ ។ មានស្តូឡុង ឬ គ្មាន មានប្ញសនៅលើថ្នាំង ។ ប្ញសវាមានពណ៌ស ឬត្នោត ជាប្រភេទប្ញសស្ញែរ ។ ដើមមូល តាន់ មានរោម គ្មានខ្នាយស្ទប។ ស្លឹកវាស្ថិតនៅលើដើម
ស្លឹកទោល មិនមែនជាស្លឹកដែលមានកំពក ឬ ស្លឹកឆែក ការតំរៀបស្លឹកឆ្លាស់គ្នា មានទងស្លឹក តួស្លឹកមានជាលំពែង ទៅរាងអេលីប ឬ រាងពងក្រពើ មានប្រវែងវែងជាង ២ សង់ទីម៉ែត្រ រលោងទាំងសងខាង គែមស្លឹកពេញ ចុងស្លឹកស្រួច គល់ស្លឹករិប ឬ ទាល ។ ផ្កាទ្វេរភេទ មានផ្កា ៣ ស្ថិតនៅខាងចុងនៃដើម ឬ ចន្លោះរវាងដើម និង ស្លឹក ។ មានស្រទាប់ផ្កា ៣ ពណ៌ខៀវ។ ផ្លែ សំបកស្ងួតប្រេះ ៣ ជ្រុង។.
|
ជាតិណទេសមានងាយុមួយឆ្នាំ (ក្នុងប្រទេសដែលមានអាកាសធាតុក្តៅ) ឬ ច្រើនឆ្នាំ (នៅតំបន់ត្រូ
ពិច) ។ វាអាចបន្តពូជយ៉ាងស្រួលដោយមែកបែក (ដែលមានភាពធន់ទៅនឹងភាពក្តៅ) ប៉ុន្តែក៏បន្តពូជ
ដោយគ្រាប់ផងដែរ ។ រុក្ខជាតិមួយដើមអាចផ្តល់ ១.៦០០ គ្រាប់ ។
ចេញផ្កានៅខែ ឧសភា-ខែតុលា ចេញផ្លែនៅខែ កក្កដា-ខែធ្នូ ។
ដើមកំណើតនៃរុក្ខជាតិនេះ ត្រូវបានគេនិយាយថានៅត្រូពិចពិភពលោកចាស់ ទោះបីយ៉ាងណាវា
កើតឡើងទូលំទូលាយនៅអាហ្វ្រិកខាងត្បូង នៅខាងកើតប្រទេសឥណ្ឌា ទៅប្រទេសអូស្ត្រាលី ក្នុង
តំបន់ត្រូពិច ស៊ុបត្រូពិច និង នៅក្នុងតំបន់ក្តៅផងដែរ ។ មាននៅតំបន់ដាំស្រូវខ្ពង់រាបគ្រប់ប្រទេស
អាស៊ីខាងត្បូង និង អាស៊ីអគ្នេយ៍។ វាកើតមាននៅកន្លែងដែលមានកំរិតនីវ៉ូទឹកសមុទ្រ ១.០០០ម៉ែត្រ
និង លូតលាស់ល្អនៅក្រោមលក្ខខណ្ឌដីមានសំណើមខ្ពស់ និង មានជីរជាតិ មានពន្លឺព្រះអាទិត្យ ឬ
កន្លែងដែលមានម្លប់ ។ វាអាចនៅយូរនៅលើដីល្បាយ ដីខ្សាច់ ឬ ដីពាសពេញដោយថ្ម ។
មានការរីករាលដាលនៅតំបន់ត្រូពិច និង ស៊ុបត្រូពិច ប៉ុន្តែនៅតំបន់ក្តៅក៏មានដែរ។ អាហ្វ្រិចត្រូពិច
ទៅអាស៊ី និងប៉ាស៊ីហ្វិចត្រូពិច ។
វាជាស្មៅដែលមានដុះនៅក្នុងកន្លែងដំណាំ ដីស្មៅ ដងផ្លូវ និង កន្លែងដែលគ្មានដាំដំណាំ ។ នៅ
ក្នុងស្រែដាំស្រូវ និង កន្លែងដាំដំណាំផ្សេងៗ វាអាចដុះនៅក្នុងទឹក និង បង្កើតបាច់ប្ញសដ៏ច្រើន ។ នៅ
ក្នុងដំណាំចំណីសត្វ វាអាចក្លាយជាដំណាំខ្ពស់ជាងគេ ។ វាជាបញ្ហាមួយក្នុងបណ្តាប្រទេសជាច្រើន
នៅអាហ្វ្រិកខាងត្បូង ជាពិសេសនៅប្រទេសឥណ្ឌា ស្រីលង្កា បង់ក្លាដេស និង អាស៊ីអគ្នេយ៍។ នៅ
ប្រទេសបង់ក្លាដេសវាអាចធ្វើអោយទិន្នផលស្រូវថយចុះ ៥០ ភាគរយ ។
ដោយឡែកវាពិបាកក្នុងការកំចាត់ដោយវិធានការដាំដុះ ផ្នែកខ្លះដែលខូចនៅផ្នែកខាងលើ តែផ្នែក
ខាងក្រោមវាអាចបង្កើតប្ញស ការកំចាត់ស្មៅដោយដៃ វាមានសារៈសំខាន់ក្នុងការដកទាំងប្ញសរបស់
ស្មៅចេញពីដី ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការកំចាត់ ។
មានសត្រូវធម្មជាតិពីរឬបី ដែលគំរាមកំហែងស្មៅនេះ ក្នុងចំណោមសត្រូវទាំងនោះ មានតែដង្កូវស៊ី
ស្លឹកពីរប៉ុណ្ណោះមកពីអាមេរិក ដែលអាចនឹងមានជោគជ័យក្នុងការកំចាត់ (Amauromyza sp. និង Liriomyza commelinae មកពីគ្រួសារ Diptera ។
តាមរបាយការណ៍ ការប្រើ Butachlor មុនពេល C. benghalensis ដុះពន្លកមានប្រសិទ្ធភាពល្អ សំរាប់
ក្រោយពេលដុះពន្លក គេប្រើថ្នាំ Propanil ចំនួន ២ គីឡូក្រាមក្នុង ១ ហិកតា ១០ ថ្ងៃក្រោយពេលវា
ដុះពន្លក ឬប្រើថ្នាំ 2,4-D ចំនួន ៥០០ ក្រាម ក្នុង ១ ហិកតា ២០-៣០ ថ្ងៃក្រោយទើបមានប្រសិទ្ធភាព ការលាយថ្នាំ Thiobencarb ចំនួន ១-៣ គីឡូក្រាមក្នុង ១ ហិកតា ឬ ប្រើថ្នាំ 2,4-D ជាមួយថ្នាំ Propanil អាចបង្កើនប្រសិទ្ធភាព ឬ ប្រើថ្នាំ Almix (Chlorimuron + Metsulfuron) ចំនួន ៤ ក្រាមក្នុង ១ ហិកតា ការការពារដោយប្រើថ្នាំប៉ះផ្ទាល់តែមួយមុខ វាបំផ្លាញស្លឹកប៉ុន្តែមិនបានការពារការដុះរុក្ខជាតិថ្មីឡើង
វិញទេ។ ការប្រើថ្នាំ2,4-D (១,៤-២,៨ គីឡូក្រាមក្នុង ១ ហិកតា) ប្រើថ្នាំ Metribuzin (២,៥-៣គីឡូក្រាម
ក្នុង ១ ហិកតា) និង ប្រើថ្នាំ Glyphosate (១,៨-២ គីឡូក្រាមក្នុង ១ ហិកតា)ជាលទ្ធផលវាបានសំលាប់
ស្មៅទាំងអស់ និង ការពារកន្លែងដែលប្រើថ្នាំគ្មានស្មៅរហូតដល់ ៤ ខែ ។ ថ្នាំសំលាប់ស្មៅហាមឃាត់
រស្មីសំយោគ (ឧទាហរណ៍ ប៉ារ៉ាកាត និង អាមេទ្រីន) គឺមិនមានប្រសិទ្ធភាពទេ ។
ការប្រើប្រាស់ :
ទោះបីជាស្មៅនេះដុះក្នុងដំណាំស្មៅនេះក៏ជាដំណាំចំណីសត្វដ៏មានប្រយោជន៍នៅក្នុងប្រទេសឥណ្ឌូស៊ី និង ហ្វីលីពីន ។ ស្លឹករបស់វាត្រូវបានគេប្រើប្រាស់ជាចំណីរបស់មនុស្ស ជារុក្ខជាតិឱសថសំរាប់
ព្យាបាលរបួស សំរាប់ការពារកុំអោយមានកូន និង ធ្វើកាវសំរាប់លាបរលាក ឈឺភ្នែក និងឈឺបំពង់
ក ។
ការកត់សំគាល់ :
C. benghalensis និង Commelina diffusa ខុសគ្នា ដោយមានរោមពណ៌ក្រហម នៅលើ តួស្លឹកនៃស្ទបស្លឹកដោយស្លឹកទ្រនាប់ផ្កាមានរាងជាជីឡាវ ជាប់គ្នា និង មានរោម និង គ្មានទងផ្កា ។
ឯកសារយោង :
-Merlier H., Montegut J. 1982. Advantices Tropicales. Flore aux stades plantule et adulte de 123 especes africaines ou pantropicales. Orstom, Cirad-Gerdat, Ensh. Montpellier, France.
-Holm L. G.,Plucknett D. L., Pancho J. V., Herberger J. P. 1991. The world's worst weeds Distribution and biology. East-West Center by the University Press. Hawaii.
-Waterhouse D. F. 1994. Biological control of weeds: Southeast Asian prospects. ACIAR Monograph No 26, 302 pp.
Top of the page