Chloris barbata Sw. - POACEAE - Monocotyledon

ឈ្មោះទូទៅ : swollen finger grass, purple top chloris.

Leaf sheath and ligule hairs - © Juliana PROSPERI - CIRAD 2005 - 2006 Ligule membrano-ciliate - © Juliana PROSPERI - CIRAD 2005 - 2006 Glabrous nodes - © Juliana PROSPERI - CIRAD 2005 - 2006 Flowers grouped in a digitate raceme - © Juliana PROSPERI - CIRAD 2005 - 2006 Base of the raceme - © Juliana PROSPERI - CIRAD 2005 - 2006 Spikelets - © Juliana PROSPERI - CIRAD 2005 - 2006 Young inflorescence - © Juliana PROSPERI - CIRAD 2005 - 2006 Young inflorescence - © Juliana PROSPERI - CIRAD 2005 - 2006 Base of the plant and propagation - © Juliana PROSPERI - CIRAD 2005 - 2006

English   Français   Khmer   Lao   

ភូតគាមសាស្ត្រ ជីវសាស្ត្រ ការសិក្សាពីបាតុភូតដែលកើតឡើងតាមរដូវ បរិស្សានវិទ្យា របាយ

ភូតគាមសាស្ត្រ :

ការពិពណ៌នា : ជាតិណទេសដុះនៅលើដី ដែលមានអាយុមួយឆ្នាំ ដើមមានលក្ខណៈជាគុម្ព ដុះត្រង់ ឬ ក្រាបទៅនឹងដី មានប្ញសដុះនៅតាមថ្នាំង ។
ប្ញសរបស់វាជាប្រភេទឬសស្ញែរ មានពណ៌ស ឬ ត្នោត ។​
ដើមមានរាងសំប៉ែត ប្រហោង មានរោម ។ គ្មានខ្នាយស្ទប ។
ការតំរៀបនៃស្លឹកឆ្លាស់គ្នា គ្មានទងស្លឹក តួស្លឹកមានលក្ខណៈជារាងតូចទ្រវែងមានប្រវែងវែងជាង ២ សង់ទីម៉ែត្រ គែមស្លឹកពេញ ឬ មានលក្ខណៈជារាងអង្កាញ់ ចុងនៃស្លឹកមានរាងស្រួច គល់ស្លឹករិប ទ្រនុងស្លឹកស្របគ្នា ។ មានស្រទបស្លឹក មានមុខកាត់រាងមូល ។
ជាផ្កាទ្វេរភេទ ផ្កាមានលក្ខណៈជាក្រុមស្ថិតនៅខាងចុងនៃផ្កាចង្កោម គ្មានទងផ្កា មានពណ៌បៃតង ឬ ពណ៌ត្នោត មិនមានស្រទាប់ផ្កា។
ផ្លែ ជាប្រភេទណាត់។.

ជីវសាស្ត្រ :

បន្តពូជដោយសារគ្រាប់ និង សរីរាង្គលូតលាស់ ។

ការសិក្សាពីបាតុភូតដែលកើតឡើងតាមរដូវ :

ចេញផ្កា និង ចេញផ្លែពេញមួយឆ្នាំ ។

បរិស្សានវិទ្យា :

បច្ចុប្បន្នមាននៅកន្លែងដែលគ្មានដាំដំណាំ និង ដំណាំឆ្លាស់ ។

របាយ :

ប្រទេសអាមេរិកកណ្តាល និងខាងត្បូង ទ្វីបអាហ្វ្រិកខាងលិច និង ខាងជើង អាស៊ីកណ្តាល អនុ ទ្វីបឥណ្ឌា អនុទ្វីបអាស៊ីអគ្នេយ៍ ចិន ហ្វីលីពីន ឥណ្ឌូនេស៊ី អូស្ត្រាលី និង កោះប៉ាស៊ីហ្វិក ។

ឯកសារយោង :
-Häfliger E., Scholz H. 1980. Grass Weeds 2. Documenta Ciba-Geigy. Switzerland.

Top of the page