English   Français   Khmer   Lao   
ភូតគាមសាស្ត្រ ជីវសាស្ត្រ ការសិក្សាពីបាតុភូតដែលកើតឡើងតាមរដូវ បរិស្សានវិទ្យា របាយ
ការពិពណ៌នា : | ជាតិណទេសដុះនៅលើដី ដែលមានអាយុមួយឆ្នាំ មានដើមក្រាបទៅនឹងដី មានប្ញសដុះនៅតាមថ្នាំង ។ ប្ញសរបស់វាជាប្រភេទឬសស្ញែរ មានពណ៌ស ឬ ត្នោត។ ដើមមានរាងសំប៉ែត មានរោម ។ គ្មានខ្នាយស្ទប។ ការតំរៀបនៃស្លឹកឆ្លាស់គ្នា គ្មានទងស្លឹក តួស្លឹកមានលក្ខណៈជារាងផ្លែលំពែង ឬ មានរាងអេលីប គល់ស្លឹករិប ទ្រនុងស្លឹកស្របគ្នា។ មានស្រទបស្លឹក សង្កត់យ៉ាងណែន។ ជាផ្កាទ្វេរភេទ ផ្កាមានលក្ខណៈជាក្រុមស្ថិតនៅខាងចុងនៃផ្កាកួរ គ្មានទងផ្កា មានពណ៌បៃតង ឬ ពណ៌ត្នោត មិនមានស្រទាប់ផ្កា។ ផ្លែ ជាប្រភេទណាត់។. |