English   Français   Khmer   Lao   
ភូតគាមសាស្ត្រ ជីវសាស្ត្រ ការសិក្សាពីបាតុភូតដែលកើតឡើងតាមរដូវ បរិស្សានវិទ្យា របាយ សារ”សំខាន់នៃកសិកម្ម វិធានការដាំដុ វិធានការគីមី
ការពិពណ៌នា : | ជាតិណទេសដុះនៅលើដី ដែលមានអាយុតិចជាងមួយឆ្នាំ ដើមដុះត្រង់ មានកំពស់រហូតដល់ ៦០ សង់ទីម៉ែត្រ ។ ជាប្រភេទប្ញសស្នឹង ប្ញសវាមានពណ៌ស ឬ ពណ៌ត្នោត ។ ដើមមានរាងបួនជ្រុង តាន់ គ្មានរោម ។ គ្មានខ្នាយស្ទប ។ ជាប្រភេទស្លឹកទោល មិនមែនជាប្រភេទស្លឹកដែលមានកំពក ឬ ឆែក ការតំរៀបស្លឹកមានលក្ខណៈឈមគ្នា គ្មានទងស្លឹក ស្លឹកមានរាងដូចផ្លែលំពែង មានប្រវែងតិចជាង ២ សង់ទីម៉ែត្រ គែមស្លឹកពេញ ចុងស្លឹកមានរាងស្រួច ឬ មានរាងទាល គល់ស្លឹកមានរាងបេះដូង ឬ មានរាងទាល មានទ្រនុងស្លឹកមានរាងស្និត ។ ជាផ្កាទ្វេរភេទ ផ្កាមានលក្ខណៈជាក្រុមផ្តុំគ្នាតំរៀបនៅចន្លោះស្លឹក គ្មានទង មានពណ៌ក្រហម ពណ៌ផ្កាឈូក ឬ មានពណ៌ស្វាយ មិនមានស្រទាប់ផ្កា ។ ផ្លែកន្សោមប្រេះ តាមចំហៀងមិនទៀងទាត់។ |