Aeschynomene aspera L. - FABACEAE - Dicotyledon

ឈ្មោះទូទៅ : Indian- or harsh- jointvetch.

Habit - © Juliana PROSPERI - CIRAD 2005 - 2006 Stem apex showing alternate leaf  - © Juliana PROSPERI - CIRAD 2005 - 2006 Stipules - © Juliana PROSPERI - CIRAD 2005 - 2006 Articulated pod - © Juliana PROSPERI - CIRAD 2005 - 2006 Flower - © Juliana PROSPERI - CIRAD 2005 - 2006 Flower detail - © Juliana PROSPERI - CIRAD 2005 - 2006 Stem with bacterial nodules - © Juliana PROSPERI - CIRAD 2005 - 2006 Stem under water - © Juliana PROSPERI - CIRAD 2005 - 2006

English   Français   Khmer   Lao   

ភូតគាមសាស្ត្រ ជីវសាស្ត្រ ការសិក្សាពីបាតុភូតដែលកើតឡើងតាមរដូវ បរិស្ថានវិទ្យា របាយ សារ”សំខាន់នៃកសិកម្ម វិធានការដាំដុ វិធានការជីវ

ភូតគាមសាស្ត្រ :

ការពិពណ៌នា : ជាចុល្លព្រឹក្សរងដុះនៅលើដី ឬ នៅក្នុងទឹក ​ ដែលមានអាយុច្រើនឆ្នាំ ជាដើមដុះត្រង់ មានប្រវែងរហូតដល់ ២០០ សង់ទី ម៉ែត្រ ចូលចិត្តនៅខាងក្រោមទឹក ។
ជាប្រភេទប្ញសស្នឹង ឬ ប្ញសស្ញែរ ប្ញសវា​មានពណ៌ស ឬ ពណ៌ត្នោត ប្ញសសេរីនៅផ្នែកខាងក្រោមនៃទឹក ។
ដើមមានរាងមូល តាន់ គ្មានរោម ឬ មានរោមពណ៌ស ​​ នៅផ្នែកខាងក្រោមនៃទឹក មានបន្លាប៉ារ៉ែនឃីម៉ា ។ មានខ្នាយស្ទបរាងបីជ្រុង គ្មានរោម។
ជាស្លឹករួម ជាប្រភេទស្លឹកស្និត ការតំរៀបស្លឹកមានលក្ខណៈឆ្លាស់គ្នា មានទងស្លឹក កូនស្លឹកគ្មានរោមនៅលើផ្ទៃស្លឹកទាំងសងខាង នៅផ្នែកខាងក្រោមនៃស្លឹកមានម្សៅសពាសពីលើ គែមស្លឹកពេញ ចុងស្លឹកមានរាងទាល គល់ស្លឹកមានរាងទាល ឬ មានរាងមូល​ មានទ្រនុងស្លឹក មានរាងស្និត ។
ជាផ្កាទ្វេរភេទ មានលក្ខណៈជាក្រុមតំរៀបនៅចន្លោះដើម និង ស្លឹក មួយទៅពីរ-បីនៃផ្កាចង្កោម មានទង មានស្រទាប់ផ្កាចំនួន ៥ មានពណ៌លឿង ។
ផ្លែកួរដែលភ្ជាប់គ្នាដោយសន្លាក់។

ជីវសាស្ត្រ :

A. aspera គឺបន្តពូជដោយសារគ្រាប់ និង ដើម ។ គ្រាប់ជាច្រើនគឺមានដំណេក និង មានសំបកគ្រាប់រឹង សំរាប់ការពារក្នុងភាពងាយក្នុងការដុះ មានតំរូវការសំណើមដីយ៉ាងខ្លាំងបំផុត ឬ លក្ខខណ្ឌលិចទឹកសំរាប់ដំណុះ ប៉ុន្តែកំរិតទឹកនៅហ្នឹងច្រើនជាង ២ សង់ទីម៉ែត្រ ​​ ការពារការលូត លាស់របស់កូនស្មៅ ​​ A. aspera ។ ការបន្តដោយសរីរាង្គលូតលាស់ គឺគេប្រើកំណាត់នៃ ដើមដែលមានប្ញសដំបូង ។ ផ្លែទុំបង្ហាញដោយសារស្ងួត និង ការចេញពណ៌ត្នោតនៃស្លឹក និង ដើម និងផ្នែកខាងចុងនៃដើម ។

ការសិក្សាពីបាតុភូតដែលកើតឡើងតាមរដូវ :

ផ្កា និង ផ្លែពេញ ១ ឆ្នាំ ។

បរិស្ថានវិទ្យា :

A. aspera ត្រូវបានគេឃើញនៅរយៈកំពស់ ០-៩០០ ម៉ែត្រ ធៀបទៅនឹងនីវ៉ូទឹកសមុទ្រនៅ តំបន់ត្រូពិច នៅតំបន់ដែលមានរដូវប្រាំង និង រប៉ាយទឹកភ្លៀង ។ វាជារុក្ខជាតិពាក់កណ្តាលទឹក រស់ នៅវាលភក់ និង កន្លែងដែលសើមបណ្តោះអាសន្ន ។ វានឹងលូតលាស់ នៅលើប្រភេទដីផ្សេងៗគ្នា ពី ផ្នូកខ្សាច់សុទ្ធនៅតាមដងទន្លេ ទៅលើដីដែលមានរុក្ខជាតិពុកផុយ​ នៅក្នុងវាលភក់ល្បាប់ព្រៃកោង កាង ។

របាយ :

A. aspera ត្រូវបានគេជឿជាក់ថាវាមានដើមកំណើតនៅក្នុងស៊ុបសាហារានទ្វីបអាហ្វ្រិកចន្លោះប្រទេស សេនេហ្គាល់ និង ប្រទេសស៊ូដង់។ វារីករាលដាលពេញនៅតំបន់ដីទំនាបនៃភាគខាងលិច កណ្តាល ឥសាន្ត និង ខាងត្បូងនៃទ្វីបអាហ្វ្រិច ។នៅក្នុងឆ្នាំ ១៩៨៦ វាត្រូវបានបង្ហាញខ្លួននៅក្នុងប្រទេសហ្វីលី ពីន និង ចាប់ពីពេលនោះមកវាត្រូវបានលូតលាស់ឆ្លងកាត់អាស៊ីខាងត្បូង និង អាស៊ីអាគ្នេយ៍ ។

សារ”សំខាន់នៃកសិកម្ម :

វាជាស្មៅបន្ទាប់បន្សំមួយ ។

វិធានការដាំដុ :

កំចាត់ដោយដៃ ។

វិធានការជីវ :

មានជំងឺពីរ ឬ បី និង សត្វល្អិត ត្រូវបានគេសរសេរជារបាយការណ៍ ។ ជំងឺស្វិតស្រពោនដោយសារ បាក់តេរី ត្រូវបានគេសរសេរថា វាមានអំពើទៅលើផលិតកម្ម ជីវម៉ាសនៅក្នុងតំបន់ខ្លះ។ ​​​​ដង្កូវស៊ីស្លឹក ប្រភេទ Eurema lecabe របស់លេពីដុបតេរ៉ា អាចក្លាយជាបញ្ហា នៅពេលដែល A. aspera ត្រូវបានដុះលូតលាស់នៅរដូវដែលមានថ្ងៃតិច។

ការប្រើប្រាស់ :
នៅក្នុងឱសថបុរាណកម្ពុជា ​ ស្លឹកខ្ចី និង ផ្កាត្រូវបានគេប្រើជាបន្លែ និង គេប្រើជាគ្រឿងសំរាប់ស្អំ ។ត្រួយខ្ចី និង ស្លឹកដែលគេបុក ត្រូវបានគេយកមកដាក់ក្នុងមាត់សំរាប់ការពារការដាច់សរសៃឈាម នៅពេលធ្វើការ។ សំរាប់វាលស្រែដែលសើមសក្តានុពលនៃការប្រើ A. aspera គឺជាប្រភព នៃការលូតលាស់យ៉ាងរហ័សនៃសារធាតុអាសូត ។ ចាប់ពីចុងទសវត្សឆ្នាំ ១៩៨០ វាត្រូវបានគេប្រើ ប្រាស់មុនដាំស្រូវជាដំណាំជីស្រស់នៅស្ថានីយ៍ពិសោធន៍ និង នៅក្នុងពិសោធន៍បង្ហាញ​​​ សំរាប់ផ្សព្វ ផ្សាយ ។ រហូតពេលនេះវាគ្រាន់តែត្រូវបានគេប្រើប្រាស់យូរូៗម្តងដោយកសិករនៅអាស៊ីអគ្នេយ៍ ។

ឯកសារយោង :
- AICAF. 1997. Weeds in the tropics. Association for International Cooperation of Agriculture and Forestry, Japan.

Top of the page