Basionym : Scirpus miliaceus L.
ឈ្មោះទូទៅ : grass-like fimbristylis, lesser frimbrstylis, hoorah grass.
English   Français   Khmer   Lao   
ភូតគាមសាស្ត្រ
ជីវសាស្ត្រ
ការសិក្សាពីបាតុភូតដែលកើតឡើងតាមរដូវ
បរិស្សានវិទ្យា
របាយ
សារ”សំខាន់នៃកសិកម្ម
វិធានការដាំដុ
វិធានការជីវ
វិធានការគីមី
ការពិពណ៌នា : | ជាតិណទេសដុះនៅលើដី ដែលមានអាយុមួយឆ្នាំ ឬ ច្រើនឆ្នាំ មានលក្ខណៈជាគុម្ព។ ប្ញសរបស់វា
ជាប្រភេទឬសស្ញែរមានពណ៌ស ឬ ត្នោត ។ ដើមដុះត្រង់ ដើមមានរាងសំប៉ែត តាន់ គ្មានរោម។ គ្មានខ្នាយស្ទប ។ ជាប្រភេទស្លឹកទោល មិនមែនជាប្រភេទស្លឹកដែលមានកំពក ឬ ឆែក ការតំរៀប
ស្លឹកឆ្លាស់គ្នា គ្មានទងស្លឹក តួស្លឹកមានលក្ខណៈតូចទ្រវែង មានប្រវែងវែងជាង ២ សង់ទីម៉ែត្រ គែមស្លឹកពេញ ចុងស្លឹកស្រួច គល់ស្លឹករិប ទ្រនុងស្លឹកស្រប ។ មានស្រទបស្លឹក នៅពេលគេកាត់
ដើមគេឃើញមានមុខកាត់មូល ឬ ណែន ។ ជាផ្កាទ្វេរភេទ ផ្កាមានលក្ខណៈជាក្រុមស្ថិតនៅខាង
ចុងនៃផ្កាឆ័ត្រ គ្មានទងផ្កា មានពណ៌បៃតង ឬ ត្នោត មិនមានស្រទាប់ផ្កា។ ផ្លែ ជាប្រភេទណាត់។
|
F. miliacea វាប្រជែងជាមួយដំណាំស្រូវ ពីព្រោះវាជាអ្នកផលិតគ្រាប់ដ៏ច្រើន ។ វារីករាលដាលភ្លាមៗ
នៅពេលដែលចូលទៅក្នុងតំបន់ថ្មីនៃផលិតកម្មស្រូវ វាមានសារៈសំខាន់ណាស់ក្នុងការសិក្សាពីជីវ
សាស្ត្ររបស់ប្រភេទនេះត្រូវបានធ្វើនៅប្រទេសជប៉ុនក្នុងកំឡុងសតវត្សទី ១៦ យើងសង្ខេបលទ្ធផល
ខ្លះពីការសិក្សារបស់ពួកគេ ។ ប្រភេទនេះមានសមត្ថភាពតែមួយគត់ក្នុងការរក្សាការដុះកូននៅក្នុង
វាលស្រែពេញទាំងរដូវដាំដុះ ។ ផលវិបាកនៃការប្រើប្រាស់ថ្នាំសំលាប់ស្មៅ ធ្វើអោយមានការរីករាល
ដាលបន្ថែម ដោយសារការបង្កើនចំនួនរបស់វា ។ ការព្យាបាលតែមូយមុខនឹងមានឥទ្ធិពលតែទៅ
លើកូនដំណាំប៉ុណ្ណោះ នៅពេលនោះនិងរុក្ខជាតិជាច្រើនដែលកើតក្រោយអាចគេចផុតពីថ្នាំសំលាប់
ស្មៅ ។ នេះគឺបើកដៃអោយវាទាំងការប្រណាំងប្រជែង និង ការផលិតគ្រាប់ ។ ប្រភេទស្មៅខ្លះគឺត្រូវ
បានសំលាប់ដោយសារថ្នាំសំលាប់ស្មៅ F. miliacea អាចប្រជែងមានផលច្រើនជាង ។លទ្ធផលផ្សេង
ទៀតនៃការពិសោធន៍ទាំងអស់នោះបានបញ្ជាក់ថា មានកូនរបស់ F. miliacea ច្រើនជាងស្មៅដទៃ
ទៀតដុះនៅលើដីស្ងួត ។ កូនរបស់វាដែលកើតមានចំនួនទ្វេរដងនៅលើដីស្ងួតជាងនៅលើដីលិទឹក នេះគឺជាការពិតទាំងនៅដើមរដូវ និង ជាទូទៅនៅក្នុងរដូវដាំដុះ ។ F. miliacea ត្រូវបានស៊ីដោយគោ-ក្របី គ្រាប់ជាច្រើនឆ្លងកាត់បំពង់រំលាយអាហារ ភាគច្រើនបំផុតមិនឆ្លងតាមបំពង់រលាយអាហារ និង ដុះពន្លកនៅក្បែរកន្លែងដែលវាធ្លាក់ ។ ការសិក្សាពីការដុះលូតលាស់នៃប្រព័ន្ធប្ញសនៅក្នុងវាល
ស្រែដាំដំណាំស្រូវ នៅក្នុងប្រទេសឥណ្ឌាបានបង្ហាញអោយឃើញថា F. miliacea មានការរីករាល
ដាលច្រើន និង រហ័សជាងប្ញសរបស់ដំណាំស្រូវ ប្ញសជាច្រើនរបស់ស្មៅរាលដាលគ្រប់ទិសប្រកប
ដោយភាពរឹងមាំ មានការលូតលាស់នៅចន្លោះប្ញសស្រូវ និង ជាយថាហេតុនៅជុំវិញប្ញសស្រូវ និង មានការប្រជែងយកសារធាតុចិញ្ចឹមយ៉ាងធ្ងន់ធ្ងរជាមួយដំណាំស្រូវ ។
ការចេញផ្កា និង ផ្លែពេញមួយឆ្នាំ ។
មានដើមកំណើតនៅអាមេរិកត្រូពិច F. miliacea ក្លាយទៅជាស្មៅមួយក្នុងចំណោមស្មៅដែលមាន
បញ្ហាធ្ងន់ធ្ងរនៅជុំវិញអាស៊ី និង ដីកោះប៉ាស៊ីហ្វិកនៅកន្លែងដែលដំណាំស្រូវត្រូវបានដាំ ។
តំបន់ភេនត្រូពិច មានដើមកំណើតនៅអាមេរិកត្រូពិច ។
វាអាចទៅជាស្មៅប្រកសបដោយគ្រោះថ្នាក់នៅក្នុងវាស្រែដាំដំណាំស្រូវ ។ វាបង្កើនចំនួននៅពេល
ដែលមានថ្នាំសំលាប់ស្មៅ។
នៅ Surinam ត្រូវបានគេដឹងថាការរក្សាកំរិតទឹកនៅក្នុងស្រែ (១៥ សង់ទីម៉ែត្រ)វាបានបំផ្លាញដំណុះ
របស់ F. miliacea បានទាំងស្រុង ។
មានការយល់ដឹងតិចតួចអំពីសត្រូវធម្មជាតិរបស់ស្មៅកក់នេះ ផ្សិត Corticum sasakiនិង ណេម៉ាតូត Meloidogyne graminicola បច្ចុប្បន្នទាំងផ្សិត និង ណេម៉ាតូតមាននៅប្រទេសឥណ្ឌា ត្រូវបានគេយក
មកប្រើប្រាស់ជាវិធានការជីវៈ។
ប្រើថ្នាំ Pretilachlor ចំនួន ១ គីឡូក្រាមក្នុងផ្ទៃដីមួយហិកតាមុនពេលដុះពន្លក ឬ ប្រើថ្នាំ 2,4-D ចំនួន ៥០០ក្រាមក្នុងផ្ទៃដីមួយហិកតា ក្រោយពេលដុះពន្លក ឬ ប្រើថ្នាំ Almix ចំនួន ៤ ក្រាមក្នុងផ្ទៃដីមួយ
ហិកតា ។
ឯកសារយោង :
-Holm L. G., Plucknett D. L., Pancho J. V., Herberger J. P. 1991. The world’s worst weeds. Distribution and Biology. East-West Center by the University Press. Hawaii.
-Waterhouse D. F. 1994. Biological control of weeds: Southeast Asian prospects. ACIAR Monograph No. 26, 302pp.
Top of the page