English   Français   Khmer   Lao   
ភូតគាមសាស្ត្រ ជីវសាស្ត្រ ការសិក្សាពីបាតុភូតដែលកើតឡើងតាមរដូវ បរិស្សានវិទ្យា របាយ
ការពិពណ៌នា : | ជាតិណទេសដុះនៅលើដី ដែលមានអាយុមួយឆ្នាំ ឬ ច្រើន ឆ្នាំ មានលក្ខណៈជាគុម្ព ។ ប្ញសរបស់វាជាប្រភេទប្ញសស្ញែរមានពណ៌ស ឬ ត្នោត ។ ដើមមានរាងបីជ្រុង តាន់ គ្មានរោម គ្មានខ្នាយស្ទប ។ ជាប្រភេទស្លឹកទោល មិនមែនជាប្រភេទស្លឹកដែលមានកំពក ឬ ឆែក ការតំរៀបស្លឹកឆ្លាស់គ្នា គ្មានទងស្លឹក តួស្លឹកមានលក្ខណៈតូចទ្រវែង មានប្រវែងវែងជាង២ សង់ទីម៉ែត្រ គែមស្លឹកពេញ ចុងស្លឹកស្រួច គល់ស្លឹករិប ទ្រនុងស្លឹកស្រប ។ មានស្រទបស្លឹក នៅពេលគេកាត់ដើមមានមុខកាត់បីជ្រុង។ ជាផ្កាទ្វេរភេទ ផ្កាមានលក្ខណៈជាក្រុមស្ថិតនៅខាងចុងនៃផ្កាឆ័ត្រ គ្មានទងផ្កា មានពណ៌បៃតង ឬ ពណ៌ត្នោត មិនមានស្រទាប់ផ្កា។ ផ្លែ ជាប្រភេទណាត់។ |