ឈ្មោះទូទៅ : tropical ageratum.
English   Français   Khmer   Lao   
ភូតគាមសាស្ត្រ
ជីវសាស្ត្រ
ការសិក្សាពីបាតុភូតដែលកើតឡើងតាមរដូវ
បរិស្សានវិទ្យា
របាយ
សារ”សំខាន់នៃកសិកម្ម
វិធានការដាំដុ
វិធានការគីមី
ការពិពណ៌នា : | ជាតិណទេសដុះនៅលើដី ដែលមានអាយុកាលតិចជាងមួយឆ្នាំ ដើមដុះត្រង់ ដែលមានកំពស់រហូតដល់ ១២០ សង់ទីម៉ែត្រ។ ប្ញសរបស់វាជាប្រភេទស្នឹង ដែលមានពណ៌ស ឬ ពណ៌ត្នោត ។ ដើមមូល តាន់ គ្មានរោម គ្មានខ្នាយស្ទប ។ ជាស្លឹកទោល មិនមែនជាប្រភេទស្លឹកដែលមានកំពក ឬ ឆែក ការតំរៀបស្លឹកឈមគ្នា មានទងស្លឹក តួស្លឹកមានរាងដូចស៊ុត មានរោម ឬ អត់មានរោមនៅលើផ្ទៃស្លឹកទាំងសងខាង គែមស្លឹករាងដូចធ្មេញរណា ចុងស្លឹកស្រួច គល់ស្លឹកមូល ឬ រាងកំបុត មានទ្រនុងស្លឹកមានរាងស្និត ។ ជាផ្កាទ្វេរភេទ ផ្កាមានលក្ខណៈជាក្រុមផ្តុំគ្នានៅខាងចុងនៃផ្កាថាស ផ្កាមានរាងជាបំពង់ មិនមានទងផ្កា មានពណ៌ស ឬ ពណ៌ផ្ទៃមេឃ មានស្រទាប់ផ្កាចំនួន ៥ ។ ផ្លែសំបករឹង មានកញ្ចុំរោមរឹងៗ។
|
បន្តពូជដោយសារគ្រាប់។ គ្រាប់ត្រូវបានរប៉ាត់រប៉ាយដោយសារខ្យល់ និង ទឹក ។
ផ្កា និង ផ្លែពេញ ១ ឆ្នាំ និង អាចផលិតគ្រាប់បានរហូតដល់ ៤.០០០ គ្រាប់ក្នុងរុក្ខជាតិមួយ ។
តំបន់សើមក្នុងដីកសិកម្ម ដីដែលគ្មានដាំដំណាំ បរិវេណ ជាយផ្លូវ ចំការធំៗគ្រប់ប្រភេទរយៈកំពស់
រហូតដល់ ៣.០០០ ម៉ែត្រ ធៀបទៅនឹងនីវ៉ូទឹកសមុទ្រ ។ វាលស្រែខ្ពង់រាប ។
ភេនត្រូពិច និង ស៊ុបត្រូពិច ។
វាអាចបង្កបញ្ហាខ្លះដល់ចំការធំៗក្រោយពីស្មៅនេះបានសង្កត់សង្កិនទៅលើដំណាំ ។
Agretum conyzoides អាចកំចាត់ជាមុនដកដោយដៃ ឬ ប្រើចបកាប់នៅពេលនៅតូច ។
នៅវគ្គសំណាប និង នៅតូចត្រូវកំចាត់វាជាស្រេចដោយប្រើថ្នាំ 2,4-D, MCPA និង និយតករលូត
លាស់ផ្សេងទៀតដែលត្រូវប្រើនៅលើដំណាំធញ្ញជាតិ ។
ការប្រើប្រាស់ :
ជួនកាលប្រភេទរុក្ខជាតិនេះគេប្រើជារុក្ខជាតិឱសថ ។
ឯកសារយោង :
- Marita I.G., Keith Moody, Colin M. Piggin. 1999. Upland Rice Weeds of Southeast Asia, IRRI.
- Soerjani M., Kostermans A. J. G. H., Tjitrosoepomo G. 1987. Weeds of rice in Indonesia. Balai Pustaka. Jakarta.
Top of the page