Ammannia baccifera L. - LYTHRACEAE - Dicotyledon

ឈ្មោះទូទៅ : acrid weed.

Habit - © Pierre GRARD - CIRAD 2005 - 2006 Fertile axis - © Pierre GRARD - CIRAD 2005 - 2006

English   Français   Khmer   Lao   

ភូតគាមសាស្ត្រ ជីវសាស្ត្រ ការសិក្សាពីបាតុភូតដែលកើតឡើងតាមរដូវ បរិស្សានវិទ្យា របាយ សារ”សំខាន់នៃកសិកម្ម វិធានការដាំដុ វិធានការគីមី

ភូតគាមសាស្ត្រ :

ការពិពណ៌នា : ជាតិណទេសដុះនៅលើដី ដែលមានអាយុតិចជាងមួយឆ្នាំ ដើមដុះត្រង់ មានកំពស់រហូតដល់ ៦០ សង់ទីម៉ែត្រ ។
ជាប្រភេទប្ញសស្នឹង ប្ញសវាមានពណ៌ស ឬ ពណ៌ត្នោត ។
ដើមមានរាងបួនជ្រុង តាន់ គ្មានរោម ។ គ្មានខ្នាយស្ទប ។
ជាប្រភេទស្លឹកទោល មិនមែនជាប្រភេទស្លឹកដែលមានកំពក ឬ ឆែក ការតំរៀបស្លឹកមានលក្ខណៈឈមគ្នា គ្មានទងស្លឹក ស្លឹកមានរាងដូចផ្លែលំពែង មានប្រវែងតិចជាង ២ សង់ទីម៉ែត្រ គែមស្លឹកពេញ ចុងស្លឹកមានរាងស្រួច ឬ មានរាងទាល គល់ស្លឹកមានរាងបេះដូង ឬ មានរាងទាល មានទ្រនុងស្លឹកមានរាងស្និត ។
ជាផ្កាទ្វេរភេទ ផ្កាមានលក្ខណៈជាក្រុមផ្តុំគ្នាតំរៀបនៅចន្លោះស្លឹក គ្មានទង មានពណ៌ក្រហម ពណ៌ផ្កាឈូក ឬ មានពណ៌ស្វាយ មិនមានស្រទាប់ផ្កា ។
ផ្លែកន្សោមប្រេះ តាមចំហៀងមិនទៀងទាត់។

ជីវសាស្ត្រ :

បន្តពូជដោយសារគ្រាប់ ។

ការសិក្សាពីបាតុភូតដែលកើតឡើងតាមរដូវ :

ចេញផ្កានៅខែ ឧសភា ទៅខែតុលា ផ្លែនៅខែ កក្កដា ទៅខែវិច្ឆិកា ។

បរិស្សានវិទ្យា :

នៅកន្លែងដែលលិចទឹក ឬ កន្លែងដែលសើមខ្លាំង រយៈកំពស់រហូតដល់ ០- ១.២០០ ម៉ែត្រ ធៀបទៅ នឹងនីវ៉ូទឹកសមុទ្រ តំបន់ស្រែទំនាប ។

របាយ :

អាមេរិកត្រូពិច និង អាស៊ី ។

សារ”សំខាន់នៃកសិកម្ម :

អាចបង្កបញ្ហាយ៉ាងខ្លាំងនៅក្នុងវាលស្រែ ជាពិសេសនៅពេលដែលស្រែស្ងួតដោយសារខ្វះខាតទឹក

វិធានការដាំដុ :

វិធានការមេកានិច មានការលំបាកពីព្រោះងាយស្រួលបង្កើតផ្នែកផ្សេងៗរបស់អោយកាន់ជាច្រើន ។

វិធានការគីមី :

ថ្នាំ 2,4-D ប្រើមានកំរិតខ្ពស់ ប្រើថ្នាំ MCPA មានប្រសិទ្ធិភាពតិច កំរិតរបស់ថ្នាំមានការកើនឡើងដូច ជា Oxadiazon ល្បាយ Propanil លាយជាមួយ ថ្នាំ Oryzalin Nitralin ឬ Butachlor ។

ការប្រើប្រាស់ :
នៅប្រទេសឥណ្ឌា ស្លឹកត្រូវបានគេយកទៅប្រើសំរាប់កាត់បន្ថយកាមតម្រេករបស់សត្វ ។

ឯកសារយោង :
-Soerjani M., Kostermans A. J. G. H., Tjitrosoepomo G. 1987. Weeds of rice in Indonesia. Balai Pustaka. Jakarta.

Top of the page